ឯកឧត្តម ហាន កុសល អញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនវ័យក្មេងអាស៊ាន
ភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនវ័យក្មេងអាស៊ាន នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កាន់ ចន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងមានការចូលរួមពីសភាពាណិជ្ជកម្មនៃបណ្តាប្រទេសនានារួមមានកម្ពុជា អាមេរិក និងប្រធានក្រុមហ៊ុននៃបណ្តាប្រទេសអាស៊ានផងដែរ ។
កិច្ចប្រជុំនេះបានអនុញ្ញាតឲ្យមានការចែករំលែកទស្សនៈទៅវិញទៅមកលើការអភិវឌ្ឍអាជីវកម្ម ដើម្បីកំណើនសេដ្ឋកិច្ច។