អភិបាលខេត្តក្រចេះ បន្តចុះសួរសុខទុក្ខ និងនាំយក អំណោយ ចែកជូនប្រជាពលរដ្ឋក្នុងឃុំស្វាយជ្រះស្រុកស្នួល

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ អមដំណើរដោយ លោក គង់ គឹមនី អភិបាលរងខេត្ត, លោក សាម ណាល់ អភិបាលស្រុកស្នួល , លោក លោក ស្រី ជាអភិបាលរងស្រុក  , លោក លោក ស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត និងសហការី អញ្ជើញ ចុះសួរសុខទុក្ខនិង នាំយកអំណោយទៅចែកជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារ មានជីវភាពជួបការលំបាកខ្លាំង ។សរុបចំនួន៦០គ្រួសារ ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបាន ពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ាន្នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  សួរសុខទុក្ខនិង ក្តីនឹករលឹក ការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋយេីង នៅគ្រប់ច្រកល្ហក មិនអាចបំភ្លេចបាន ហើយក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្រ្តី និងកុមារ សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសសម្តេចតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ។ល។   ដោយ មិនប្រកាន់និន្នាការនយោបាយ អ្វីទាំងអស់ ។

ឯកឧត្តម គណៈអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំ បង្កើនសេដ្ឋកិច្ចគ្រួសារ ដូចជាការ ចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើងនិងចូលរួមជាមួយរាជរដ្ឋាភិបាល  ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍។ លើសពីនេះ ឯកឧត្តម បានរំលឹកថ្ងៃ ៧ មករាជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា និងប្រជាពលរដ្ឋទូទាំងប្រទេសរហូតដល់បច្ចុប្បន្នទទួលបាននូវសុខសន្តិភាពយ៉ាងត្រចះត្រចង់លើឆាកជាតិ និងអន្តរជាតិ និងថ្មីៗនេះកម្ពុជាយេីង ត្រូវទទួលធ្វេីជាម្ចាស់ផ្ទះប្រធានអាស៊ាន ដោយមានការគាំទ្រ និងចូលរួមពីបណ្តាប្រទេសធំៗ ចំនួន១៨ ប្រទេស ក្នុងនោះមានទាំងប្រធានាធិបតីរបស់់សហរដ្ឋអាមេរិកផង ដែរ ។   សូមបញ្ជាក់ផងដែរថា ទាំងអស់នេះហើយកើតចេញពីការខិតខំប្រឹងប្រែងដ៏ឆ្លាតវៃ របស់សម្តេច តេជោសែន  ក្នុងការដឹកនាំប្រទេស បានស្មើមុខស្មើមាត់លើឆាកអន្តរជាតិ នេះជាជោគជ័យដ៏ធំធេងត្រចះត្រចង់សម្រាប់កម្ពុជានាពេលនេះ ក៏ដូចជាពេលអនាគត ។ជាមួយគ្នានេះដែរ  ឯកឧត្តម ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ឲ្យបានគង់វង់ ។ព្រោះមានសុខ សន្តិភាព ទេីបមានការអភិវឌ្ឍន៏ លើគ្រប់វិស័យបាន  ។

ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា  សូមបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួម អនុវត្តឲ្យបាន នូវវិធានការ និងការណែនាំរបស់ក្រសួង សុខាភិបាលដែលបានដាក់ចេញ ដេីម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩  ក្នុងសហគមន៏ ។  ពិសេស អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  ត្រូវធ្វើអនាម័យ ឲ្យបានជាប្រចាំ ដើម្បីរក្សាសុខភាព គ្រួសារយេីងនិង សហគមន៍មិន មាន មេរោគ នៃជំម្ងឺកូវីដ ១៩ ឆ្លង  ។

គួបញ្ជាក់ផងដែរ  អំណោយដែលបានផ្តល់ជូនពេលនេះក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស ,ភួយ ១  ម៉ុង១ ទឹកត្រី១យួ ,ទឹកសេអុីវ១យួរ  អំបិលអុីយ៉ូត ៥កញ្ចប់ និង សារ៉ុង ម្នាក់១ និង ថវិកា ចំនួន ២០.០០០រៀលផងដែរ ៕  ស៊ាន ចន្ទ័ដា ( CPP New )

អត្ថបទដែលជាប់ទាក់ទង