តម្លៃគ្រាប់ឈូករបស់កសិករខេត្តត្បូងឃ្មុំ បានធ្លាក់ចុះវិញ នៅចុងឆ្នាំ ២០២២ នេះ
ត្បូងឃ្មុំ : តម្លៃទីផ្សារកសិលផលគ្រាប់ឈូករបស់កសិករខេត្តត្បូងឃ្មុំ ធ្លាក់ចុះទៅវិញ នៅចុងឆ្នាំ ២០២២ នេះ ប៉ុន្តែមិនមានការកកស្ទះលក់មិនចេញនោះទេ គឺនៅតែមានទីផ្សារដដែល ។
កសិករនៅក្នុងភូមិបត់ម្រុំ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានចាប់យករបរដាំឈូកនេះ កាលពីឆ្នាំកន្លងទៅ ពេលចុងឆ្នាំ គ្រាប់ឈូកលក់បានតម្លៃ ៧.០០០ រៀល ទៅ ៨.០០០ រៀល ដោយឡែកឆ្នាំនេះគ្រាប់ឈូករបស់គាត់លក់បានតម្លៃតែជាង ៤.០០០ រៀលនោះទេ ។
កសិករបន្តថា ចំពោះទីផ្សារគ្រាប់ឈូកឲ្យតែមាន បកហាលស្ងួតតេទូរស័ព្ទហៅថៅកែគេមកថ្លឹងគឹតលុយដល់ផ្ទះឬនៅក្នុងចំការតែម្ថង ហើយផលប្រយោជគ្រាប់ឈូកគេយកទៅធ្វើបង្អែមបបរគ្រាប់ឈូក ឬក៏យកទៅធ្វើជាម៉្សៅឈូក ។
កសិករបន្ថែមថា ដំណាំឈូករបស់គាត់ឆ្នាំនេះ អំណោយផលល្អជាងឆ្នាំកន្លងទៅ ឈូកមិនមានជំងឺឬមានដង្កូវសុីនោះទេ ហើយផ្លែក៏គួសមជាងឆ្ទាំមុនដែរ គ្រាន់តែតម្លៃគ្រាប់ឈូកធ្លាក់ចុះ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ថា ចំពោះដំណាំឈូក មន្ទីរកសិកម្មមិនទាន់កំណត់បាននោះទេ ដោយសារតែកសិករខ្លះដាំតែមួយឆ្នាំ ឬពីឆ្នាំ គាត់បានដូរទៅដាំដំណាំផ្សេងៗទៀត ទើបខាងមន្ត្រីកសិកម្ម មិនអាចកំណត់បាននោះទេ ៕ សុខ ផន