ចំណងដៃថ្មីមួយទៀតហេីយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ.នៅឆ្នាំ ២០២៣

ចំណងដៃថ្មីមួយទៀតហេីយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ.នៅឆ្នាំ ២០២៣.!!

ខេត្តក្រចេះ ៖ ក្នុងនាម ក្រុមប្រឹក្សាខេត្តក្រចេះ និងគណៈអភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនិងព្រះសង្ឃ ,ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល មានសេចក្តីត្រេកអរជាពន់ពេករកអ្វីមកព្រៀបផ្ទឹមពុំបានឡេីយ ដោយ សារគុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ សែន ជានាយករដ្ឋមន្រ្តី សម្តេច តែងតែ គិតគូរគ្រប់បុព្វហេតុជាតិ មាតុភូមិ នឹងការទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ដោយឈរលេីគោលនយោបាយកំណែទម្រង់ នានា ជាពិសេស សំដៅពង្រឹងនូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ គ្រប់វិស័យ ។ ជាចុងក្រោយនេះ សម្តេច បានសម្រេចជូនជាចំណងដៃប្រវត្តិសាស្រ្ត សម្រាប់ខេត្តក្រចេះ នូវសា្ពនឆ្លងទន្លេរមេគង្គ «ក្រចេះ – កំពង់ធំ » មួយខែខ្សែ ដែលស្ថិតនៅក្នុងទឹកដី ស្រុកចិត្របុរី ម្ខាងនិងម្ខាងទៀតនៅលេីទឹកដីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅឆ្នាំ ២០២៣ ខាងមុខនេះ ។ សមិទ្ធផលនេះ ពិតជាបង្កលក្ខណៈដ៏ងាយស្រួលសម្រាប់ការធ្វេីដំណេីរ ទៅមក ព្រមទាំងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ផងដែរ ជាពិសេស បានកាត់បន្ថយនូវការ ចំណាយ របស់ប្រជាពលរដ្ឋនិងការកាត់បន្ថយភាពនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។ ហេីយជាភាពងាយស្រួលក្នុងការបញ្ជូនអ្នកជំម្ងឺ មកកាន់មន្ទីរពេទ្យទៀតផង ។ យេីងខ្ញុំទាំងអស់ គ្នានៅក្នុងខេត្តក្រចេះទាំងមូល សូមគាំទ្រមិនភ្លេចនូវគុណូបការៈដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ សែន និងសូមថ្លែងអំណរ អរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច តេជោ សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ស្ថាបនិកនៃសន្តិភាពនៅកម្ពុជា ព្រមទាំងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនិងបុត្រា បុត្រី ព្រមទាំងចៅៗផងដែរ សូមមាន សុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ដេីម្បីដឹកនាំប្រទេសជាតិឱ្យកាន់រីកចម្រេីនថែមទៀត តទៅអនាគត ( អរគុណ សន្តិភាព ) ៕ ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង