រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ រើសទាហានថ្មី ៦២០នាក់ ក្នុង ១ឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ​

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ រើសទាហានថ្មី ៦២០នាក់ ក្នុង ១ឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញលិខិត សម្រេចឱ្យក្រសួង​ការពារជាតិ រើសនិស្សិត-សិស្សចូលបណ្ដុះបណ្ដាលនាយទាហាន ចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ។

ក្នុងលិខិតចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលគេទើបផ្សព្វផ្សាយ​នៅថ្ងៃទី១៤វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើស​និស្សិត សិស្សចំនួន ៦២០នាក់ ក្នុងនោះ រួមមាន ចូលបណ្តុះបណ្តាល​នាយទាហានសកម្ម ចំនួន ២០០នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោក ចំនួន ២៥០នាក់ និងនាយទាហានបន្តវេន ចំនួន ១៧០នាក់ នៅវិទ្យាស្ថានទ័ពជើងគោក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ឆ្នាំ២០២៣ នេះតទៅ​។

អត្ថបទដែលជាប់ទាក់ទង