មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ក្រូចឆ្មារ បានពិនិត្យ​ព្យាបាលជម្ងឺភ្នែក​ ជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃ​

ត្ត្បូងឃ្មុំ : ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ​​សហការជាមួយ​ក្រុមគ្រូពេទ្យមន្ទីរពេទ្យ​ខេត្តត្បូងឃ្មុំ​ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ក្រូចឆ្មារ បានពិនិត្យ​ព្យាបាលជម្ងឺភ្នែក​ ជូនប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ​ក្នុងស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ​ចាប់ពីថ្ងៃទី ១៤​ ដល់ថ្ងៃទី ១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២​ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិក្រូចឆ្មារ ។

ឯកឧត្តម​ វេជ្ជបណ្ឌិត​ កែវ​ វណ្ណៈ​ ប្រធាន​មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ​ បានឲ្យដឹងថា​ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ជា សុផារ៉ា ដែលដឹកនាំដោយ​ លោកស្រី​ ជា​ សៀវម៉ី​ ​អនុប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ សហការជាមួយ​ក្រុមគ្រូពេទ្យ​ខេត្តត្បូងឃ្មុំ​ បានចុះមកពិនិត្យព្យាបាលជម្ងឺភ្នែកនេះ​ គឺក្រោមការយកចិត្តទុកដាក់ពី​ សំណាក់​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ​ ហើយបានយកស្រុកក្រូចឆ្មារមួយ ជាស្រុកគោលដៅសិន​ ។

ក្នុងរយៈពេល​បីថ្ងៃ គឺពីថ្ងៃទី ១៤​ ដល់ថ្ងៃទី ១៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២ ។

ឯកឧត្តមបន្តថា ហើយទន្ទឹមនឹងនេះដែរ​ ការចុះពិនិត្យព្យាបាលជម្ងឺភ្នែកនេះ គឺមិនមានការគិតថ្លៃសេវាអ្វី​ឡើយ​ ពោលគឺពិនិត្យ​ ព្យាបាល​ ពិគ្រោះយោបល់​ បញ្ហាភ្នែកជូនពលរដ្ឋដែលមកពីតាមបណ្តាលភូមិក្នុងស្រុកក្រូចឆ្មារ​ និងមានប្រជាពលរដ្ឋខ្លះទៀតមកតាំងពីខេត្តក្រចេះផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង