ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ ទទួល អំណោយ សប្បុរសជន ដែល បាន ចូលរួម ឧបត្ថម្ភគាំទ្រជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋ

កំពង់ចាម : នាព្រឹកថ្ងៃទី ១៨  ខែវិច្ឆិកា  ឆ្នាំ ២០២២ នេះ ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  រួមនឹង ឯកឧត្ដម អភិបាល រងខេត្ត  បាន អញ្ជើញ ទទួល អំណោយ ពីសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានឧបត្ថម្ភទឹកត្រីចំនួន ៤.០០០យួរ ទឹកស៊ីអ៊ីវចំនួន ៤.០០០យួរ មីចំនួន ៤.០០០កេស និងត្រីខចំនួន ៤.០០០យូរ ជូនដល់រដ្ឋបាលខេត្ត  និងលោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង  ម្ចាស់ដេប៉ូហ្គេនបឺត  សាខាខេត្តកំពង់ចាម ដែលបានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ៣០០មួក ជូនរដ្ឋបាលខេត្តកំពង់ចាម ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែង អំណរគុណ ចំពោះ សប្បុរសជន នានា ដែល បាន ចូលរួម ឧបត្ថម្ភគាំទ្រជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម   ក៏ដូចជា ការលើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅ ក្បែរបន្ទាត់ក្រីក្រ  ដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ ខណៈ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា  បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គមចំនួន ២បន្ថែម  គឺការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា  និងគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ដោយទឹក ជំនន់  ផងដែរ  ៕

អត្ថបទដែលជាប់ទាក់ទង