លោកជំទាវ អនហេង លក្ខិណា ផ្តាំផ្ញើឲ្យប្រជាកសិករតម្កល់ផលប្រយោជន៍រួមជាធំ ទើបធ្វើឲ្យដំណើការសហគមន៍ទទួលជោគជ័យ
កំពង់ចាម រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស.ក. ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុង មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិព្រែកលីវ ឃុំរការអា ស្រុកកងមាស ដែលមានអ្នកចូលរួមពីក្រុមការងារក្រសួងកិច្ចការនារី រដ្ឋបាលខេត្ត ស្រុក អាជ្ញាធរឃុំ ភូមិ មន្ទីរពាក់ព័ន្ធ និងកសិករសរុបប្រមាណ ៦៥នាក់ ស្រី២០នាក់ ។
លោកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស.ក. ខេត្តកំពង់ចាម បានមានប្រសាសថាគោលបំណងរបស់មហាសន្និបាតនេះគឺដើម្បីឲ្យសហគមន៍កសិកម្មមួយនឹងអាចដំណើរការបានដោយមានការទទួលស្គាល់ជាផ្លូវការពីគ្រប់ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ។ទន្ទឹមនឹងការជួយគាំទ្រពីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ លោកជំទាវប្រធានក្រុមការងារបានផ្តាំផ្ញើឲ្យប្រជាកសិករខិតខំប្រឹងប្រែង សហការ ជួយគ្នាទៅវិញទៅមក ដោយគិតផលប្រយោជន៍រួមជាធំ ជៀសវៀងការរិះគន់មើលបំណាំគ្នាដែលធ្វើឲ្យសហគមន៍គ្មានការអភិវឌ្ឍ ជាពិសេសគឺភាពស្មោះត្រង់ និងតម្លាភាពរបស់ក្រុមប្រឹក្សាភិបាល រួមជាមួយនឹងឆន្ទៈលះបង់ពុះពារគ្រប់ឧបសគ្គជាមួយគ្នាទើបធ្វើឲ្យសហគមន៍យើងដំណើរការទទួលបានជោគជ័យ ។