រដ្ឋបាលខេត្តក្រចេះសូមជូនដំណឹងដល់អាណាព្យាបាលកូនៗនិងកុមារ ស្តីពីការពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃ

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់បងប្អូនជាអាណាព្យាបាលកូនៗនិងកុមារ មកព្យាបាលជម្ងឺដោយឥតគិតថ្លៃ ដូចជា ៖ ១ – វះកាត់ខ្លនលូន , ២ . វះកាត់អាវៈយវៈពីកំណើត , ៣ . ពិការដោយរលាក និងរបួស ,៤ . មាត់ក្រអូមឆែប,៥ . វៈកាត់ដុំពក, ៦ . វៈកាត់ជេីងខ្វេរ , ៧. ពិនិត្យព្យាបាលជម្ងឺទូទៅ  ត្រចៀក ច្រមុះនិងបំពង់ក ។  កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ខាងមុខនេះ នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រចេះ កុំបីខាន  ៕

អត្ថបទដែលជាប់ទាក់ទង