ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ “យុវជននាគព័ន្ធសីស្លាបខ្មែរ”
កំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទីព្រឹក ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល -ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មការកណ្ដាល -អនុប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ “យុវជននាគព័ន្ធសីស្លាបខ្មែរ” នៅទីស្នាក់ការគណបក្សខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសថា ក្រុមកីឡា “យុវជននាគព័ន្ធសីស្លាបខ្មែរ” ត្រូវបាន បង្កើតឡើង ក្នុងគោលបំណងបង្ហាញដល់ប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យបានស្គាល់ និងរួមរួមគ្នាលេងកីឡា ដើម្បីសុខភាព មិត្តភាព និងភាតរភាព។ ហើយនៅពេលថ្មីៗនេះខេត្តក៏បានរៀបចំដាក់កីឡាមួយប្រភេទនេះឱ្យចូលរួមប្រកួតនៅថ្នាក់ជាតិផងដែរ ព្រោះថាកីឡានេះត្រូវបានបង្កើតឡើងដំបូងគេដោយស្នាដៃកូនខ្មែររបស់អ្នកខេត្តកំពង់ចាមយើង។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនរបស់គណបក្ស ជូនដល់ក្រុមកីឡាករ ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យបន្តបង្កើនការពង្រីកក្រុមឱ្យបានច្រើន រហូតដល់គ្រប់បណ្តាមូលដ្ឋាន។