ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក  អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស និងសិស្សនៅឃុំវាលម្លូរ ស្រុកពញាក្រែក ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២២   

ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្ដេចអគ្គពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស និងសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២២ នេះ ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស និងសិស្សនុសិស្សយ៉ាងច្រើនកុះករ ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្ដេចអគ្គពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ – ៦ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា ។ ឯកឧត្តម បានបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺសិស្សានុសិស្សត្រូវតែខិតខំបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ មានចម្ងល់ត្រូវសាកសួរ ត្រូវសិក្សាស្រាវជ្រាវ ជំរុញការរៀនសូត្រឱ្យបានច្រើន ព្រោះជាឆ្នាំត្រូប្រឡង ។
ជាមួយគ្នានោះ ឯកឧត្តម ជឿជាក់ថា ៖ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ពិតជាខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់លោកគ្រូ អ្នកគ្រូ សាលារៀន គ្រួសារនៅឃុំវាលម្លូររបស់យើងផងដែរ ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងនឹងមកដល់ ហើយក្មួយៗ និងបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ក្មួយៗជាមនុស្សពេញវ័យហើយ ជីវិតរស់នៅការសិក្សា ការងារ វានឹងខុសគ្នា ដូចនេះក្មួយៗត្រូវខិតខំរៀន សូត្រ នូវថ្នាក់ឧត្តមបន្ត ដើម្បីមានចំណេះដឹង និងជំនាញ ឆ្លើយតបទៅនិងទីផ្សាការងារ នាសម័យសកលភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជាក្នុងតំបន់ និងសកលលោក ដែលកំពុងមាន ការរីកចម្រើនយ៉ាងលឿន ហើយក្មួយៗត្រូវខិតខំកសាងខ្លួនឯងអោយបានល្អ អោយសមជា ពលរដ្ឋល្អ សិស្សល្អ មិត្តល្អ បន្តទៀត នាពេលអនាគត់ ។
ឯកឧត្តម បន្តថា ក្មួយៗជំនាន់ នេះ មានសំណាងណាស់ ដែលមានឳកាសអង្គុយរៀន ក្រោមម្លប់សន្តិភាព គ្រូបង្រៀនល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រ សមរម្យ មានប្រព័ន្ធអីនធ័រណេត សម្រាប់សិក្សាស្រាវជ្រាវ និងមានអ្នកអ្នកជួយគាំទ្រ សព្វបែបយ៉ាង ដូចនេះក្មួយៗ ត្រូវក្តាប់ឳកាសអោយជាប់ ហើយប្រែក្លាយ សម្រាប់ខ្លួនឯង និងសង្គមជាតិ ។
ឯកឧត្តម បានរៀបចំពិធីហូបអាហារសាមគ្គី និងរាំលេងកម្សាន្ត ហើយក៏បានឧបត្ថម្ភជាថវិកាជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងបាក់ឌុបរស់នៅក្នុងឃុំវាល់ម្លូរ ក្នុងក្មួយម្នាក់ៗទទួលបានបិច បន្ទាត់ និងថវិការចំនួន៥ម៉ឺនរៀល និងសិស្សដែលជួបការលំបាក់ចំនួន២គ្រួសារទៀត ក្នុងមួយគ្រួសារៗទទួលបានថវិការ៨០០.០០០រៀលផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង