អភិបាលខេត្តក្រចេះអញ្ជេីញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងក្រចេះ ០២រូប …!! ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបា
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹក ថ្ងៃ អង្គារ ៦កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ អញ្ជេីញជាអធិបតីប្រកាស ចូលកាន់មុខតំែណង អភិបាលរងនៃគណៈអភិបាលក្រុងក្រចេះ ចំនួន០២រូប ,១. លោក សួន ផល្លាឋានន្តរស័កិ្តថ្នាក់លេខ ២ ជាអភិបាលរង នៃគណៈអភិបាលក្រុងក្រចេះ ។ ២- លោក មឿន សៅគុណឋានន្តរស័ក្តិជាគ្រូ បង្រៀនថ្នាក់មូលដ្ឋាន ដេីមខ្សែពិសេសថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងក្រចេះ ។ ពិធីនេះផងដែរ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ឌួង ពៅ , ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្ននី អភិបាលរងខេត្តក្រចេះ , លោក លោកស្រី ប្រធាន អនុប្រធាន ទីចាត់ការ ធនធានមនុស្សសាលាខេត្តក្រចេះ , លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ,លោក លោក ស្រី មេបញ្ជារការ មេបញ្ជារការរងនៃកម្លាំងទាំងបីប្រភេទ រួមនិង លោក លោក ស្រីជាអភិបាល អភិបាលរងរងក្រុង , លោក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និង លោក ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្រ្តី សាលាក្រុងជាង១២០នាក់ផងដែរ ។
ជាមួយគ្នានេះ លោក សេក ប៊ុនហេង អភិបាលនៃគណៈអភិបាលក្រុង ក្រចេះ អញ្ជេីញ ធ្វេីគារវៈកិច្ចស្វាគមន៍ គណៈអធិបតី និងអង្គពិធីទាំងមូល ព្រមទាំងបានធ្វេីរបាយការណ៍សង្ខេប ស្តីពីវឌ្ឍភាពនៃការអភិវឌ្ឍន៏ ក្នុងក្រុង រយៈពេលកន្លងមកជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលបានជ្រាបផងដែរ ។ ក្នុងឱកាសនោះ ក្រោយបានស្តាប់នូវ ការអានអនុក្រិត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ របស់រួចមក លោក សួន ផល្លា ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងថ្មី អញ្ជេីញលេីងធ្វេីការប្តេជ្ញាចិត្តជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដូចមានខាងក្រោម ៖១- គោរពតាមគោលការណ៏ និងការណែនាំរបស់ថ្នាក់ដឹកនាំ ក្រុង ខេត្ត ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ សែន ជានាយករដ្ឋមន្រ្តី ។ ២- គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល និង ខិតខំអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ ដេីម្បីភាពសុខសាន្ត និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ៣ – ប្តេជ្ញាចិត្ត អនុវត្តតាមរដ្ឋមនុញ្ញ ដែលជាច្បាប់កំពូល និងខិតខំអនុវត្តរាល់ លិខិតបទដ្ឋានគិតិយុទ្ធនានា ។ ៤- ប្តេជ្ញា បំពេញតាមតួនាទី ការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធិភាព និងមានគុណភាព ។ ៥- ប្តេជ្ញា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយមិនរេីសអេីង និង មានតម្លាភាព ។ ជាមួយគ្នានេះ លោក សួន ផល្លា ដែលទេីបនិងកាន់តំណែងថ្មី បានគោរព និងថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានទុកចិត្ត និងតម្លេីង រូបខ្ញុំជាអភិបាលរងក្រុងក្រចេះ នាឱកាសនេះ ។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ សំណេះសំណាល និងផ្តាំផ្ញេីដល់ លោកស្រី ជាអភិបាលស្រុក និងមន្រ្តីទាំងអស់ក្នុងក្រុងក្រចេះ ពិសេស លោក អភិបាលរងទាំងពីរនាក់ ដែលទេីបនិងចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិ និងគុណភាព ពិសេស ខិតខំបំរេី សេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហេីយសហការគ្នាឱ្យបានល្អ ដេីម្បីអភិវឌ្ឍន៏ក្នុងមូលដ្ឋាន របស់ខ្លួន ប្រកប ដោយចេរភាព និងបត្យាប័ណ្ណ ។ បន្ថែមលេីសពីនេះ ឯកឧត្តម គណៈអភិបាលខេត្ត បានក្រេីនរំលឹកនិងជម្រុញចំពោះមន្រ្តីរាជការ ដែល បានមកចូលរួមក្នុងកម្មវិធីនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមជួយបន្តណែនាំដល់បងប្អូននៅមូលដ្ឋាន ក្នុងខេត្ត សូម អញ្ជេីញទៅ ពិនិត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នាដែលមានអាយុ ១៦ឆ្នាំលេីងទៅ ។ ហេីយចូលរួមថែរក្សាសុខភាព និងធ្វេីអនាម័យឱ្យបានល្អជាប្រចាំដេីម្បីខ្លួនយេីងផង ក៏ដូចជានៅក្នុងសហគមន៏ គ្មានជម្ងឺឆ្លង ពិសេស ជម្ងឺ កូវីដ-19 និង ត្រូវអនុវត្តឱ្យបាន នូវវិធានការ របស់រាជរដ្ឋាភិបាល « ៣ ការពារ និង ៣ កុំ » ជាមួយនិងការណែនាំ ពីក្រសួងសុខា ភិបាល ដែលបានដាក់ចេញ ដេីម្បីសុខភាពយេីងទាំងអស់គ្នា ៕ ដោយ ស៊ាន ចន្ទ័ដា ព័ត៌មាន CPP New ប្រចាំខេត្តក្រច