អភិបាលខេត្តក្រចេះអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកចិត្របុរី ០២រូប

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នារសៀល ថ្ងៃ ទី២៩ខែវិច្ឆិកា ឆ្នាំ ២០២២ អញ្ជើញជាអធិបតីប្រកាស ចូលកាន់មុខតំែណង អភិបាលរងនៃគណៈអភិបាលស្រុកចិត្របុរី ចំនួន០២រូប  ,១.លោក   ផន វុទ្ធី ឋានន្តរស័កិ្តថ្នាក់លេខ ៦ជាអភិបាលរង នៃគណៈអភិបាលស្រុកចិត្របុរីខេត្តក្រចេះ  ។២-  លោក  អេល សារី ឋានន្តរស័ក្តិជាគ្រូ បង្រៀនថ្នាក់មូលដ្ឋាន ដេីមខ្សែពិសេសថ្នាក់លេខ៦ជាអភិបាលរង នៃគណៈអភិបាលស្រុក ចិត្របុរីខេត្តក្រចេះ  ។ ពិធីនេះផងដែរ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម   ឌួង ពៅ  , ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្ននី អភិបាលរងខេត្តក្រចេះ ,  លោក លោកស្រី ប្រធាន អនុប្រធាន ទីចាត់ការ ធនធានមនុស្សសាលាខេត្តក្រចេះ , លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ,លោក លោក ស្រី មេបញ្ជារការ មេបញ្ជារការរងនៃកម្លាំងទាំងបីប្រភេទ រួមនិង លោក លោក ស្រីជាអភិបាល អភិបាលរងរងក្រុង , លោក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និង លោក ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្រ្តី សាលាក្រុងជាង១៤០នាក់ផងដែរ   ។          

ជាមួយគ្នានេះ លោក  យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី ខេត្តក្រចេះ  អញ្ជើញ ធ្វើគារវៈកិច្ចស្វាគមន៍ គណៈអធិបតី និងអង្គពិធីទាំងមូល ព្រមទាំងបានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍភាពនៃការអភិវឌ្ឍន៏ ក្នុងស្រុក រយៈពេលកន្លងមកជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលបានជ្រាបផងដែរ   ។  ក្នុងឱកាសនោះ ក្រោយបានស្តាប់នូវ ការអានអនុក្រិត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រួចមក លោក  ផន វុទ្ធី ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មី អញ្ជើញលើកធ្វើការប្តេជ្ញាចិត្តជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដូចមានខាងក្រោម ៖ ១- គោរពតាមគោលការណ៏ និងការណែនាំរបស់ថ្នាក់ដឹកនាំ ក្រុង  ខេត្ត ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្តេច តេជោ សែន ជានាយករដ្ឋមន្រ្តី   ។២- គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល និង ខិតខំអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ ដើម្បីភាពសុខដុមរម្យនា និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ។ ៣ – ប្តេជ្ញាចិត្ត អនុវត្តតាមរដ្ឋមនុញ្ញ ដែលជាច្បាប់កំពូល និងខិតខំអនុវត្តរាល់ លិខិតបទដ្ឋានគិតិយុទ្ធនានា  ។៤- ប្តេជ្ញា បំពេញតាមតួនាទី ការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធិភាព និងមានគុណភាព  ។៥- ប្តេជ្ញា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយមិនរើសអើង និង មានតម្លាភាព   ។  ជាមួយគ្នានេះ លោក  អភិបាលរងស្រុកទាំងពីរនាក់ ដែលទើបនិងកាន់តំណែងថ្មី បានគោរព និងថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានទុកចិត្ត និងតម្លើង រូបខ្ញុំជាអភិបាលរងកស្រុកចិត្របុរី ខេត្តក្រចេះ នាឱកាសថ្មីៗនេះ  ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ សំណេះសំណាល និងផ្តាំផ្ញើដល់ លោកស្រី ជាអភិបាលស្រុក និងមន្រ្តីទាំងអស់ក្នុងស្រុកចិត្របុរីខេត្តក្រចេះ ពិសេស លោក អភិបាលរងទាំងពីរនាក់ ដែលទើបនិងចូលកាន់តំណែងថ្មី ធ្វើយ៉ាងណា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិ និងគុណភាព ពិសេស ខិតខំបំរើ សេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយសហការគ្នាឱ្យបានល្អនៅអង្គភាពរបស់ខ្លួន  ដើម្បីអភិវឌ្ឍន៏ក្នុងមូលដ្ឋាន ប្រកប ដោយចេរភាព និងបត្យាប័ណ្ណ និងស្រមតាមគោនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

បន្ថែមលើសពីនេះ ឯកឧត្តម គណៈអភិបាលខេត្ត បានក្រើនរំលឹកនិងជម្រុញចំពោះមន្រ្តីរាជការ ដែល បានមកចូលរួមក្នុងកម្មវិធីនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមជួយបន្តណែនាំដល់បងប្អូននៅមូលដ្ឋាន ក្នុងមូលដ្ឋាន សូម អញ្ជើញទៅ ពិនិត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេស យុវជន យុវតី ដែលមានអាយុ ១៦ឆ្នាំលេីងទៅ ។ ហេីយនាំគ្នាចូលរួមថែរក្សាសុខភាព និងធ្វេីអនាម័យឱ្យបានល្អជាប្រចាំដេីម្បីខ្លួនយេីងផង ក៏ដូចជានៅក្នុងសហគមន៏ គ្មានជម្ងឺឆ្លង ពិសេស ជម្ងឺ កូវីដ-19  និង ត្រូវអនុវត្តឱ្យបាន នូវវិធានការ របស់រាជរដ្ឋាភិបាល « ៣ ការពារ និង ៣ កុំ » ជាមួយនិងការណែនាំ ពីក្រសួងសុខា ភិបាល ដែលបានដាក់ចេញ ដេីម្បីសុខភាពយេីងទាំងអស់គ្នា ៕ ដោយ ស៊ាន ចន្ទ័ដា ព័ត៌មាន CPP New ប្រចាំខេត្តក្រចេះ

អត្ថបទដែលជាប់ទាក់ទង