រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)
ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃសុក្រ ៩កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋបាលខេត្តក្រចេះបានរៀបចំប្រារព្ធ ពិធីអបអរសាទរ ទិវាខួបអនុស្សារីយ៏កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៤៤ (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២២ ) ។ ពិធីនេះផងដែរ ត្រូវបាន ប្រព្រឹត្តទៅនៅវិមាន ឈ្នះ ឈ្នះ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោមបរិយាកាស អធិកអធមក្រៃលេង ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ , ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ , ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម ត្រី វ៉ាន់មី អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តបិញភឿកនៃសាធារណសង្គមនិយមវៀតណាម ព្រមទាំង ឯកឧត្តម លោក ជំទាវ នៃក្រុមការងាររាជរដ្ឋាភិបាល និងមន្រ្តីរាជការ ប្រជាពលរដ្ឋប្រមាណជាង ៥០០០នាក់ ផងដែរ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈ អភិបាលខេត្តក្រចេះ អញ្ជេីញ ឡេីងធ្វេីគារវៈកិច្ចស្វាគមន៏ ឯកឧត្តម លោក ជំទាវ គណៈអធិបតី និងអង្គពិធីទាំងមូល និងមានប្រសាសន៏ថា ៖ ស្មារតី២ធ្នូ ហេីយនិងស្មារតី៧មករា ស្ថិតស្ថេរនៅជាអមតៈ នៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រពលរដ្ឋខ្មែរគ្រប់រូប ពិសេស គឺចងចាំថ្ងៃប្រវត្តិសាស្រ្តនេះមិនអាចបំភ្លេចបានឡើយ ពីព្រោះថ្ងៃនេះបងប្អូនអតីយុទ្ធជន យុទ្ធនារីយើងបានបូជាឈាមស្រស់ សាច់ស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិតស៊ូរំដោះ ប្រទេសជាតិ ចេញពី របប ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលប្រជាជាតិខ្មែរយេីងមិនអាចបំភ្លេចបាន ។
ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍បន្តថា ៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានបង្កេីត ថ្ងៃ២ធ្នូ នេះឡើង ក្នុងគោល បំណង ឱ្យកូនខ្មែរចងចាំមិនអាចបំភ្លេចបាន ក្នុងការរំដោះប្រទេសជាតិចេញពី របប ប៉ុល ពត យ៉ុងឃ្នង ប្រល័យពូជសាសន៏ ជាតិឯង ។ ហេីយមានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗគ្រប់យ៉ាង ដូចថ្ងៃនេះ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតី តេជ៊ោ ហ៊ុន សែន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិតាំងពីក្នុងគំនរផេះផង់ រហូតមកដល់ពេលបច្ចុប្បន្ន បានធ្វេីឱ្យប្រទេសជាតិមានការរីកចម្រេីនលេីគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ មិនតែប៉ុណ្ណោះបាន ដឹកនាំប្រទេសជាតិ ស្មេីមុខ ស្មេីមាត់ លេីឆាកអន្តរជាតិមកទល់បច្ចុប្បន្ននេះ ដែលមិនអាចកាត់ថ្លៃបាន នូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ សម្តេច តេជោ សែន ។ ជាមួយគ្នានេះ លោក ស៊ូ សែ ប្រធានធម្មការខេត្តក្រចេះ តំណាងប្រពលរដ្ឋនៅក្នុងខេត្តក្រចេះ មានចំណាប់អារម្មណ៏ ៖ យេីងខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចថា៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្ន មានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៏មាតុភូមិ គឺជាបុព្វការីដ៏មានគុណូបការៈធំធេងបំផុតរបស់យេីងទាំងអស់គ្នា ។ លោក បន្តថា ៖ ថ្ងៃ២ធ្នូ ជាថ្ងៃប្រវត្តិសាស្រ្តរបស់ជាតិយេីង និងសម្រាប់កូនចៅជំនាន់ក្រោយបានយល់ច្បាស់ថា បេីគ្មានថ្ងៃ ២ធ្នូ និងថ្ងៃជ័យជំនៈ៧មករាទេ ម្លេះយេីងទាំងអស់គ្នាគ្មានជីវិត និងគ្មានអ្វីគ្រប់យ៉ាងដូចថ្ងៃនេះៗ ជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចបុគ្គលណាមួយបដិសេធបានឡេីយ ។ ដូច្នេះយេីងត្រូវប្តេជា្ញចិត្ត ៖ ១ , លេីកកំពស់ស្មារតីថែរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ។ ២- ប្តេជា្ញ គាំទ្រ អនុវត្តឱ្យជោគជ័យនូវគោនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេច តេជោ សែន ។ ៣ – ប្តេជ្ញា ប្រឆាំងដាច់ខាត ចំពោះនយោបាយមូលបង្កាច់ ញុះញង់ បំបែកបំបាក់ បំភ្លៃការពិត បង្កអស្ថេរភាពនយោបាយ ក្នុងសង្គម ពីពួកមជ្ឈដ្ឋានអគតិ ។
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តី នៃក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តក្រចេះ មានប្រសាសន៍ សំណេះសំណាលនិងបានបញ្ជាក់ថា៖ ថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបាន ចងចាំនិងចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏ ឧត្តុង្គឧត្តមបំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតទី២ ឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជាក្នុងថ្ងៃនោះ ។ ជាចុងក្រោយឯកឧត្តម ព្រុំ សុខា មានប្រសាសន៏ ផ្តាំផ្ញើដល់ ដល់កងកម្លាំងសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ ត្រូវចូលរួមពង្រឹងទប់ស្កាត់
ការពារ រាល់បទល្មើសផ្សេងៗ ជាពិសេស ការជួញដូរគ្រឿងញៀន ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ឋភាពខ្ពស់ និងត្រូវតែលុបបំបាត់ ឱ្យខានតែបាន នូវអំពេីដែលសង្គមស្អប់ខ្ពេីម ៕ ដោយ ស៊ាន ច័ន្ទដា