ក្រុមគ្រូពេទ្យរបស់អង្គការ Cambodia Vision ចុះពិគ្រោះ ព្យាបាលជម្ងឺភ្នែក និងគថ្លង់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ
កំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម រួមដំណើរ ដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ចើញចូលរួម ក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺភ្នែក និងគថ្លង់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។
គូសបញ្ជាក់ថា កម្មវិធី ពិនិត្យ ព្យាបាលជំងឺភ្នែក និងគថ្លង់ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តល្បីៗ មកពីប្រទេសអូស្ត្រាលី ។ បេសកកម្ម ដោយស្ម័គ្រចិត្ត ខាងលើនេះ ចាប់ផ្តើមធ្វើការពិនិត្យ ព្យាបាល ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២២ តទៅ ៕