ស្ថានភាពប្រឡងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ៥ និងថ្ងៃទ ៦ ខែធ្នូ ឆ្នាំ ២០២២ សុវត្ថិភាពមណ្ឌលទាំង ៩ គ្រប់គ្រង និងដំណើរការបានល្អ

ត្បូងឃ្មុំ : ដោយមានការចូលរួមសហការណ៍ពីសមត្ថកិច្ច និងគ្រប់អ្នកពាក់ព័ន្ធ បានធ្វើឲ្យស្ថានភាពនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយ:ភូមិក្នុងឆ្នាំសិក្សា ២០២១-២០២២ រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៥ និងថ្ងៃទ ៦ ខែធ្នូ ឆ្នាំ ២០២២ សុវត្ថិភាពមណ្ឌលទាំង ៩ គ្រប់គ្រង និងដំណើរការបានល្អ ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បេក្ខជនប្រលងសរុប ៤.៨៧៦ នាក់ ស្រី ២.៧៥៧ នាក់ ក្នុងនោះបេក្ខជនអវត្តមានៅម៉ោងចុងក្រោយ ចំនួន ៦៦ នាក់ ( ស្រី ៣៩ នាក់ ) បេក្ខជនដែលមានបញ្ហាសុខភាព ត្រូវបានព្យាបាល និងធ្វើកិច្ចការក្នុងបន្ទប់សុខភាព និងបន្ទប់បំរុង សរុប ១៦ នាក់ក្នុងចំណោម ១០០ នាក់(Covid .19 ម្នាក់) ។
គណៈកម្មការអនុរក្ស អវត្តមាន ១ នាក់ និង មានជម្ងឺ Covid .19 ចំនួនម្នាក់ (ស្រី ១ នាក់) ។
លោកប្រធានមន្ទីរបន្តថា មណ្ឌលប្រលងមានសុវត្ថិភាពល្អគ្មានការនាំចូលសំណៅឯកសារ គ្មានការលួចចម្លង គណ:កម្មការគ្រប់ផ្នែកគោរពភារកិច្ចកាតព្វកិច្ច បានល្អ មានការចូលរួមសហការបានល្អបំផុត ពី អាជ្ញាធរដែនដីគ្រប់ឋានានុក្រម កងកម្លាំងនគរបាល និង កងរាជអាវុធហត្ថ ប្អូនៗ ស សយក មន្ត្រីសុខាភិបាល កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការ ជំជំនួយការអប្បមា ពិសេសបំផុត​ ដែលបេក្ខជនបេក្ខនារី ក្នុងខេត្ត​ (ទាំង ៧ ក្រុង​ស្រុក)បានស្នាក់​នៅតាម​ផ្ទះសំណាក់​ និងតាមគេហដ្ឋាន ផ្ញើម៉ូតូក្នុងពេលប្រឡងនេះ ត្រូវបានជួយដោះស្រាយ គាំទ្រទាំងស្រុងលើថ្លៃស្នាក់នៅ និងផ្ញើម៉ូតូដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះជួយខេត្តត្បូងឃ្មុំ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទា ។
លោកប្រធានបន្ថែមថា ដំណើរការប្រឡងរ​យៈពេល ២ ថ្ងៃនេះទទួលបានលទ្ធផលល្អ យុត្តិធម៌​សម្លាភាព អនុវត្តតាមគោលការណ៍ច្បាប់​ និងលទ្ធផលអាចទទួលយកបាន​ ទោះបីប្អូនៗមួយចំនួន​មានជម្ងឺយ៉ាងណាក៏ដោយ ក៏នៅបានបន្តការងារប្រឡងរហូតដល់ចប់ជាស្ថាពរ  ដោយបានមន្ត្រីសុខាភិបាលជួយសង្គ្រោះទាន់ពេលវេលា ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង