សិក្ខាសាលាស្តីពី កាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹង វិស័យបរិស្ថាននិងធនធានធម្មជាតិ
កំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២២ ឯកឧត្តម ចាយ សាមិត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី កាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹង វិស័យបរិស្ថាននិងធនធានធម្មជាតិ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាល អភិបាលរង ក្រុងស្រុកទាំង១០ មេឃ និងមន្រ្តីជំនាញជាច្រើននាក់ផងដែរ។
ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មកាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន បានលើកឡើងថាសិក្ខាសាលានេះ ក្រោមការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីធ្វើយ៉ាងណា អោយមន្រ្តីជំនាញទាំងអស់ស្វែងយល់ និងពង្រឹងសេវាគ្រប់គ្រងសំរាម សំណង់រឹង ទីប្រជុំជន រួមជាមួយគោលការណ៍ណែនាំក្នុងការប្រើប្រាស់មធ្យោបាយសម្ភារដែលក្រសួងបរិស្ថានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តម ចាយ សាមិត បានបន្ថែមទៀតថា សិក្ខាសាលានេះជាទស្សទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន ជាមួយការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពពាក់ព័ន្ធ និងលក្ខណៈសម្បត្តិទី៦ “អនាម័យ សោភ័ណភាព និងបរិស្ថាន” ។
ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ត្រូវចូលរួមផ្តល់ជាមតិ និងបង្ហាញពីចំណុចខ្លាំង និងចំណុចខ្វះខាតបន្ថែមទៀតដើម្បីធ្វើយ៉ាងណាអោយសិក្ខាកាមទាំងអស់ទទួលបានបទពិសោធល្អៗសម្រាប់យកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់៕Alza កំពង់ចាម