ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញនាំយកសម្ភារ:កីឡា ថវិការជូនដល់កីឡាករ និងចូលរួមទស្សនាពិធីប្រួតបាល់ទាត់
ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកសម្ភារ:កីឡា ថវិការប្រគល់ជូនដល់កីឡាករ និងចូលរួមទស្សនាពិធីប្រួតបាល់ទាត់ មិត្តភាព រវាងក្រុមភូមិព្រែកខ្ចាយ និងក្រុមដងពិឃាត ។
ពិធីនាំយកសម្ភារ: ថវិការនេះ កាលពីរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ នៅទីលានបាល់ទាត់ ស្ថិតក្នុងភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិតបានប្រគល់បាល់ចំនួន ៨ គ្រាប់ ដល់ក្រុមកីឡាករ ៤ ក្រុម ថវិការក្នុង ១ ក្រុមចំនួន ៥០០.០០០ ៛ ដោយឡែកគណៈកម្មការចំនួន ១.០០០.០០០ ៛ ។
ឯកឧត្តមបណ្ឌិត បានសម្តែងនូវការអបអរសាទរ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើនផ្នែកវិស័យកីឡាបាល់ទាត់នៅក្នុងខេត្តត្បូងឃ្មុំ ចំពោះការរីកចម្រើនផ្នែកវិស័យគីឡាអប់រំកាយ ដែលនាំមកនូវសុខភាពបណ្ដុះប្រាជ្ញាស្មរតី មិត្តភាពរវាងក្រុមនឹងក្រុម ខេត្តនិងខេត្ត ប្រទេសនឹងប្រទេស ។
ឯកឧត្តមបានសង្ឃឹមជឿជាក់ថា វិស័យកីឡាប្រភេទនេះ និងមានការរីកចំរើនកាន់តែខ្លាំង ហើយថ្ងៃនេះពុំមែនជាពានរង្វាន់អាជីប ប៉ុន្តែបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកកាន់តែច្រើនឡើងៗពីសំណាក់ប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្ររលើវិស័យកីឡាផងដែរ ៕ សុខ ផន