ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី ៤៣ អាណត្តិទី ៣ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើកសេចក្ដីព្រាង សេចក្ដីសម្រេច និងរបាយការណ៍អភិវឌ្ឍខេត្ត និងលើកទិសដៅបន្ត 

ត្បូងឃ្មុំ : ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំសាមញ្ញលើកទី ៤៣ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាព ស្ថាប័នជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

គូសបញ្ជាក់ថា របៀបវារៈ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣នេះ មានចំនួន០៤ចំនុច រួមមាន

១. ពិនិត្យ និងអនុម័តលើកសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៤២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត

២.ពិនិត្យ ពិភាក្សា និងអនុម័តលើកសេចក្ដីព្រាងរបាយការណ៍ រីកចម្រើនប្រចាំខែវិច្ឆិកា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត

៣. ពិនិត្យ ពិភាក្សា និងអនុម័តលើកសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីនិយោគបីឆ្នាំរំកិលឆ្នាំ២០២៤-២០២៦ ៤.បញ្ហាផ្សេងៗ (ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ) ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ ដើម្បីពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍ របស់រដ្ឋបលាខេត្ត និងក្រុមប្រឹក្សាខេត្ត ពិសេសគឺធ្វើឡើងសម្រាប់ស្វែងរកនូវចំណុចខ្វះខាត ដោយសមាជិកក្រុមប្រឹក្សាខេត្ត និងសមាសភាពអ្នកចូលរួមទាំងអស់ កែតម្រូវក្នុងអង្គប្រជុំនេះ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម ឡុង ធាម ក៏បានសម្តែងនូវការកោតសរសើរចំពោះគណះអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនលើកគ្រប់វិស័យ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង