ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះអញ្ជេីញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកព្រែកប្រសព្វ ចំនួន ០២រូប …!!

ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះអញ្ជេីញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកព្រែកប្រសព្វ ចំនួន ០២រូប …!! ខេត្តក្រចេះ ៖ ឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ , នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ១៥កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី០៨ ខែ ធ្នូ ឆ្នាំ ២០២២ នេះអញ្ជេីញជាអធិបតីប្រកាស ចូលកាន់មុខតំែណង អភិបាលរងនៃគណៈអភិបាលស្រុកព្រែកប្រសព្វ ចំនួន០២រូប ,១


លោក សៅ ខេមរ៉ា ឋានន្តរស័កិ្ត នាយក្រមការ ថ្នាក់លេខ ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ២- លោក យូរ សោភ័ណ្ឌ ឋានន្តរស័ក្តិជាគ្រូ បង្រៀនថ្នាក់មូលដ្ឋាន ដេីមខ្សែពិសេសថ្នាក់លេខ៦ជាអភិបាលរង នៃគណៈអភិបាលស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ។ ពិធីនេះផងដែរ ដោយមានការ អញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម អភិបាលរងខេត្តក្រចេះ , លោក លោក លោកស្រី ប្រធាន អនុប្រធាន ទីចាត់ការ ធនធានមនុស្សសាលាខេត្តក្រចេះ , លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ,លោក លោក ស្រី មេបញ្ជារការ មេបញ្ជារការរងនៃកម្លាំងទាំងបីប្រភេទ រួមនិង លោក លោក ស្រីជាអភិបាល អភិបាលរង ស្រុក , លោក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និង លោក ប្រធានក្រុមប្រឹក្សាស្រុក ជាង១២០នាក់ផងដែរ ។ ជាមួយគ្នានេះ លោក សូម សារិត អភិបាលនៃគណៈអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ អញ្ជេីញ ធ្វេីគារវៈកិច្ចស្វាគមន៍ គណៈអធិបតី និងអង្គពិធីទាំងមូល ព្រមទាំងបានធ្វេីរបាយការណ៍សង្ខេប ស្តីពីវឌ្ឍភាពនៃការអភិវឌ្ឍន៏ ក្នុងស្រុក រយៈពេលកន្លងមកជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលបានជ្រាបផងដែរ ។

ក្នុងឱកាសនោះ ក្រោយបានស្តាប់នូវ ការអានអនុក្រិត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ របស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល រួចមក លោក យូរ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មី អញ្ជេីញលេីងធ្វេីការប្តេជ្ញាចិត្តជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដូចមានខាងក្រោម ៖

១- គោរពតាមគោលការណ៏ និងការណែនាំរបស់ថ្នាក់ដឹកនាំ ក្រុង ស្រុក ខេត្ត ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ សែន ជានាយករដ្ឋមន្រ្តី ។

២- គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល និង ខិតខំអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ ដេីម្បីភាពសុខដុមរម្យនា និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ៣ – ប្តេជ្ញាចិត្ត អនុវត្តតាមរដ្ឋមនុញ្ញ ដែលជាច្បាប់កំពូល និងខិតខំអនុវត្តរាល់ លិខិតបទដ្ឋានគិតិយុទ្ធនានា ។ ៤- ប្តេជ្ញា បំពេញតាមតួនាទី ភារកិច្ចការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធិភាព និងមានគុណភាព ។ ៥- ប្តេជ្ញា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយមិនរេីសអេីង និង មានតម្លាភាព ។ ជាមួយគ្នានេះ លោក អភិបាលរងស្រុកទាំងពីរនាក់ ដែលទេីបនិងប្រកាសចូលកាន់មុខតំណែងថ្មី សូមគោរព និងថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានទុកចិត្ត និងតម្លេីង រូបខ្ញុំបាទទាំងពីរនាក់ ជាអភិបាលរងកស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាឱកាសនេះ ។

ឯកឧត្តម ស្រេង សុភាព អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ សំណេះសំណាល និងផ្តាំផ្ញេីដល់ លោក លោកស្រី ជាអភិបាលស្រុក និងមន្រ្តីទាំងអស់ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពិសេស លោក អភិបាលរងទាំងពីរនាក់ ដែលទេីបនិងចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិ និងគុណភាព ពិសេស ខិតខំបំរេី សេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅក្នុងដែនសមត្ថកិច្ចឱ្យបានល្អនិងមានប្រសិទ្ធិភាព ហេីយសហការគ្នាឱ្យបានល្អជាមួយអង្គភាព ពាក់ព័ន្ធ ដេីម្បីអភិវឌ្ឍន៏ក្នុងមូលដ្ឋាន ឱ្យកាន់រីកចម្រេីន ប្រកប ដោយចេរភាព និងស្រមតាមគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ។

បន្ថែមលេីសពីនេះ ឯកឧត្តម គណៈអភិបាលរងខេត្ត បានក្រេីនរំលឹកនិងជម្រុញចំពោះមន្រ្តីរាជការ ដែល បានមកចូលរួមក្នុងកម្មវិធីនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមជួយបន្តណែនាំដល់បងប្អូននៅមូលដ្ឋាន ហេីយសូម ពន្យល់និងនែនាំដល់ពួកគាត់ឱ្យបានយល់នូវយន្តការនៃច្រកចេញចូលតែ ដែលជាអង្គភាព ទទួលសេវាសាធារណៈគ្រប់កិច្ចការជូនប្រជាពលរដ្ឋតាមតម្រូវការ ដោយមិនឱ្យពួកគាត់លំបាកឡេីយ ។ ជាមួយគ្នានេះ ឯកឧត្តម ស្រេង សុភាព អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយេីង សូមនាំគ្នាថែរក្សាសុខភាព និងធ្វេីអនាម័យឱ្យបានល្អជាប្រចាំដេីម្បី រក្សាសុខភាពខ្លួនយេីងផង ក៏ដូចជានៅក្នុងសហគមន៏ គ្មានជម្ងឺឆ្លង ពិសេស ជម្ងឺ កូវីដ-19 ដែលវា មិននៅឆ្ងាយពីយេីងទេ ។ ដូច្នេះ យេីងមានការប្រុងប្រយ័ត្ន ដេីមសុខភាព យេីងទាំងអស់គ្នា ។ ជាថ្មីម្តងទៀត ឯកឧត្តម ស្រេង សុភាពអភិបាលរងខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ ដែលមិនទាន់ទទួលចាក់វ៉ាក់សាំងបានគ្រប់ដូស សូមអញ្ជេីញទៅទទួលចាក់ឱ្យបានគ្រប់ដូស ពីពោះជម្ងឺនេះ វាមិននៅឆ្ងាយពីយេីងទេ ។ ដូចនេះ យេីង ទាំងអស់គ្នា ត្រូវបន្តអនុវត្តឱ្យបាន នូវវិធានការ របស់រាជរដ្ឋាភិបាល « ៣ ការពារ និង ៣ កុំ » ជាមួយនិងការណែនាំ ពីក្រសួងសុខា ភិបាល ដែលបានដាក់ចេញ ដេីម្បីសុខភាពយេីងទាំងអស់គ្នា ៕ ដោយ ស៊ាន ចន្ទ័ដា ព័ត៌មាន CPP New ប្រចាំខេត្តក្រចេះ

អត្ថបទដែលជាប់ទាក់ទង