ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីអញ្ជេីញជួប ឯកឧត្តម អភិបាលខេត្តក្រចេះ សំដែងការគួរសមនិងបង្កេីនកិច្ចសហប្រតិបត្តិការទ្វេភាគី…!!

ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីអញ្ជេីញជួប ឯកឧត្តម អភិបាលខេត្តក្រចេះ សំដែងការគួរសមនិងបង្កេីនកិច្ចសហប្រតិបត្តិការទ្វេភាគី…!!

ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃពុធ ១៤កេីត ខែមិគសិរ ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម សូ ដៀម៉ានហាសែន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេសុី ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួប ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ សំដែងការគួរសម និងពិភាក្សាការងារសេដ្ឋកិច្ចនៅក្នុងខេត្តក្រចេះ ។ នាឱកាសនោះ ឯកឧត្តម វ៉ា ថន មានប្រសាសន៏ ស្វាគមន៏ និងអរគុណ ឯកឧត្តម អគ្គរដ្ឋទូត ឥណ្ឌូនេសុី និងសហការី ដែលបានអញ្ជេីញមក ខេត្តក្រចេះយេីងខ្ញុំ ។

ឯកឧត្តម អភិបាល ខេត្ត មានប្រសាសន៏បន្តថា ៖ ឯកឧត្តម សូមសហការ និងបេីកទូលាយ ចំពោះការវិនិយោគផ្សេងៗដែលអាចធ្វេីទៅបាន ពិសេស ផ្នែកកសិកម្ម ដែលខេត្តក្រចេះយេីងខ្ញុំ សំបូរធនធាន និងដីមានជីវជាតិល្អៗសម្រាប់តម្រូវការ ផ្នែកកសិកម្ម គ្រប់ប្រភេទ ។ ឯកឧត្តម អភិបាល ខេត្តបន្ថែមថា ៖ ដោយឈរលេីចំណងមិត្តភាព និងកិច្ចសហការល្អ រវាងប្រទេសទាំងពីរ កម្ពុជា- ឥណ្ឌូនេសុី គឺមានភាពរឹងមាំ និងបន្តបោះជំហ៊ាន យ៉ាងស្អិតរមួត រវាងប្រទេស និងប្រទេស រាជរដ្ឋាភិបាលនិង រាជរដ្ឋាភិបាល ប្រកបដោយភាពទំនួលខុសត្រូវខ្ពស់ និងដេីម្បី ជីវភាព ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ម្យ៉ាងទៀត យេីងជាប្រទេស ស្ថិតក្នុង សហគមន៏របស់ស៊ានជាមួយគ្នា ។ ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរ ដល់ឯកឧត្តម សូ ដៀម៉ានហាសែន ជួយអំពាវនាវ និងគៀរគរ ដល់វិនិយោគិន និងក្រុមហ៊ុននានា មករកសុី និងវិនិយោគទុនផ្នែក កសិកម្ម ឱ្យបានឆាប់កាន់តែល្អនៅក្នុងទឹកដី ខេត្តក្រចេះយេីងខ្ញុំ ។

ជាមួយគ្នានេះ ឯកឧត្តម អគ្គរដ្ឋទូតឥណ្ឌូនេសុី សូ ដៀម៉ាន ហាសែន បានមានប្រសាសន៏ថា ៖ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានមូលមតិ សហការគ្នាប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់នូវរាល់អំពេីឧក្រិដ្ឋកម្មឆ្លងដែន ពីប្រទេសមួយទៅប្រទេសមួយទៀត មិនឱ្យដាច់ខាត ។ ឯកឧត្តម អគ្គរដ្ឋទូត មានប្រសាសន៏បន្តថា ៖ រាជរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេសុី បានអំពាវនាវ និងផ្តល់នូវអាហារូបករណ៏ដល់ សិស្សនិស្សិតកម្ពុជា បានចូលទៅសិក្សានៅក្នុងប្រទេសឥណ្ឌូនេសុីផងដែរ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៏បន្ថែមថា៖ បច្ចុប្បន្ន ដោយមេីលឃេីញ ភូមិសាស្រ្តនិងសក្តានុពលនៃទឹកដីខេត្តក្រចេះ ឯកឧត្តម អគ្គរដ្ឋទូត ឥណ្ឌូនេសុីប្រចាំនៅព្រះរាជាណាកម្ពុជា មានបំណងចង់ អភិវឌ្ឍន៏លេីវិស័យកសិកម្ម និងពាណិជ្ជ ក្នុងការផលិត និងកែឆ្នៃសម្មិតិកម្ម ផ្នែកចំណីអាហារ ដេីម្បីបំរេីដល់តម្រូវរបស់អតិថិជន និងធ្វេីការនាំចេញតម្រូវរបស់ទីផ្សារផងដែរ ។ លេីសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអញ្ជេីញ ស្នេីសុំឱ្យ ឯកឧត្តម គណៈអភិបាលខេត្តក្រចេះ បន្តចូលរួម និងពង្រឹងកិច្ចសហប្រតិបត្តការ ក្នុងទប់ស្កាត់នូវរាល់ឧក្រិដ្ឋកម្ម ឆ្លងដែន នៃប្រទេសទាំងពីរ ប្រកបដោយ សុខសុវត្ថិភាព ។ ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តក្រចេះ និង ឯកឧត្តម ឯកអគ្គរដ្ឋទូត អញ្ជេីញ ផ្តល់ជូននូវវត្ថុអនុស្សារីយ៏ ទៅវិញទៅមក ដោយលេីគោលការ ភាតរះភាព និងមិត្តភាព តទៅអនាគត ៕ ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង