លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានចេញលិខិត្តបកស្រាយ ដល់សារព័ត៌មានជាច្រើន ដែលបានចុះផ្សាយថា លោកប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ មានការកិបកេងថវិកាគ្រូបង្រៀន រាប់រយលានរៀល លើការដាក់ឈ្មោះគ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀន ២ ពេល
ត្បូងឃ្មុំ : ប៉ុន្មានថ្ងៃកន្លងមកនេះបានពិនិត្យឃើញថា មានសារព័ត៌មានក្នុងស្រុកជាច្រើន បានធ្វើការចុះផ្សាយ ស្តីពីការកិបកេងថវិកាគ្រូបង្រៀនរាប់រយ លានរៀល ពីលើការដាក់ឈ្មោះគ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនពីរពេល របស់គ្រូបង្រៀនដែលស្ថិតក្រោមដែនសមត្ថ- កិច្ចគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ។
លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានចេញលិខិតបំភ្លឺឲ្យដឹងនាថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ថា បន្ទាប់ពីបានការអនុញ្ញាតឱ្យសិទ្ធិប្រើប្រាស់គ្រូបង្រៀនក្រមរណ្ឌបន្ថែមមក មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអនុ- វត្តនិងប្រើប្រាស់ ហើយសូមធ្វើការបំភ្លឺជូនសាធារណៈជនមត្តាជ្រាបដូចខាងក្រោម ។
សារព័ត៌មានបានលើកឡើងថា ការប្រើប្រាស់គ្រូបង្រៀនពីរថ្នាក់ ពីរពេល – ថ្នាក់គួប បានជាកសាច់ញាតិ បងប្អូន មិត្តភក្ដិ ក្នុងគោលបំណងតែមួយគត់ដើម្បីរក្សាចំនួនកូតាសម្រាប់ប្រើប្រាស់នៅឆ្នាំបន្ទាប់ដូចជា សម្រាប់ពង្រីកថ្នាក់មត្តេយ្យ ថ្នាក់បឋម និងពង្រីកបណ្ណាល័យតាមការស្នើសុំរបស់អង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធ ហើយថវិការចំនួន ២០២.៨៩៥.០០០ រៀល (ពីររយពីរ លាន ប្រាំបីរយកៅសិបប្រាំពាន់រៀលគត់) គឺមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានបង្វែរចូលក្នុងថវិការដ្ឋ ដោយពុំបានយកមកចាយ វាយបំពេញលក្ខខណ្ឌតម្រូវការផ្ទាល់ខ្លួនតាមការចោទប្រកាន់នោះឡើយ ។
លោកប្រធានបន្តថា សារព័ត៌មានបានលើកឡើងថា ការកាត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩៥ នាក់ ក្នុងស្រុកមេមត់ ចំនួនមួយ ខែ គឺនៅខែមករា ឆ្នាំ ២០២១ គឺកាត់តាមតារាងស្នើឡើងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកមេមត់ ដោយគ្រូបង្រៀនជាប់ កិច្ចសន្យាទាំងនោះ បានចូលបង្រៀនជាក់ស្ដែងនៅខែកុម្ភៈ ឆ្នាំ ២០២១ ហើយថវិកាទាំងនោះចំនួន ៥៦.៨៣៧.២៥០ រៀល(កៅសិប ប្រាំមួយលានប្រាំបីរយសាមសិបប្រាំពីរពាន់ពីរយហាសិបរៀលគត់) ក៏ត្រូវបានបង្វែរចូលថវិការដ្ឋ ដោយពុំបានយកមកចាយវាយ បតញលក្ខណ្ឌតម្រូវការផ្ទាល់ខ្លួនតាមការចោទប្រកាន់ពោះឡើយ ។
លោក អ៊ិន ពៅសម្បត្តិ បន្ថែមថា មានការលើកឡើងថា គ្រូបង្រៀនថ្នាក់តូចចំនួន ៧ នាក់ និងគ្រូបង្រៀនពីរថ្នាក់ ពីរពេលចំនួន ៦ នាក់ សរុប ១៣ នាក់ ដែល ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពុំត្រប់ចំនួនខែដែលបានបង្រៀននោះ គឺគ្រូបង្រៀនទាំងនោះបានជាប់បម្រើការងារជាមន្ត្រីកិច្ចសន្យា បម្រើការងារបោះឆ្នោតរយៈពេលខ្លីតាមលិខិតឧទ្ទេសនាមលេខ ១៩០១ អយក ឧទន ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ របស់ក្រសួង អប់រំ យុវជន និងកីឡា ហើយមន្ទីរអប់រំ យុវជន និងកីឡាខេត្តពុំបានស្នើសុំប្រាក់ឧបត្ថម្ភទាំងនោះចូលក្នុងតារាងបៀវត្សឡើយ ការពុំស្នើសុំថវិកាជូនលោកគ្រូ អ្នកគ្រូទាំងនោះ គឺអនុវត្តតាមការចង្អុលបង្ហាញរបស់មន្ទីរមុខងារសាធារណៈខេត្ត ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ជាសន្និដ្ឋានះ ថវិកាដែលបានចោទប្រកាន់ខាងលើនេះគឺ បានបញ្ចូលក្នុងគណនីមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដោយពុំបានយកមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ឡើយ ៕ សុខ ផន