រដ្ឋបាលខេត្តក្រចេះប្រជុំរៀបផែនការសម្ពោធការរដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ «ក្រចេះ-កំពុងធំ »

រដ្ឋបាលខេត្តក្រចេះប្រជុំរៀបចំផែនការសម្ពោធការដ្ឋានសាងសង់ស្ពានឆ្លងទទន្លេមេគង្គក្រចេះ-កំពង់ធំ                                      ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីរៀបចំផែនការសម្ពោធការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្រចេះ-កំពង់ធំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។           

កិច្ចប្រជុំនេះផងដែរ ៖ ដោយមាន ការចូលរួមពីសំណាក់  ឯកឧត្តម អភិបាលរងខេត្ត , លោក ស្នងការ ស្នងការរង ខេត្ត , លោកមេ បញ្ជារ មេការរង នៃអង្គភាពកងរាជអាវុធហត្ថខេត្ត , លោកមេ បញ្ជារការប្រតិបត្តការសឹករងខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និង លោក ស្រីជាអភិបាលស្រុក ក្រុង ទាំង៦                    ក្នុងនោះ រដ្ឋបាលខេត្តបានបង្កេីត គណៈកម្មការ និងអនុគណៈកម្មការសម្របសម្រួលជាមួយក្រុមការងារថ្នាក់ជាតិ មានចំនួន ៖ ៣៨រូប    អនុគណៈកម្ម

ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ មានចំនួន ១៩រូប រីឯអនុគណៈកម្មការពិធីការបដិសណ្ឋារកិច្ច និងខ្លឹមសារ មានចំនួន ២៣រូប ។  ហេីយនិងអនុគណៈកម្មការចលនាកម្លាំង ដឹកជញ្ជូន និងនាំកម្លាំងប្រជាពលដ្ឋក្នុងពិធី មាន ៣៨នាក់ ។                               ចំពោះ អនុគណៈកម្មការអនាម័យ មានចំនួន ១៧រូប ។ អនុគណៈកម្មការផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ មានចំនួន ៩រូប ។  ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត សំណូមពរ រាល់ចំណាត់តាំងទាំងអស់ឱ្យមានប្រសិទ្ធិភាពខ្ពស់  ។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ខាមុខនេះ ៕ ដោយ ស៊ាន ចន្ទ័ដា ព័ត៌មាន CPP New

អត្ថបទដែលជាប់ទាក់ទង