សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទូក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងព្រុចស៊ែល
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទូក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងព្រុចស៊ែល
នៅយប់ម៉ោង ១១.៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៥.៣៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេសេ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក បន្តទៀត ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។
នៅក្នុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែលដើម្បីចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ៕