សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អធិការបតីសហព័ន្ធអាល្លឺម៉ង់
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អធិការបតីសហព័ន្ធអាល្លឺម៉ង់
នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសនៃការចូលរួម និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់។
ទីក្រុងព្រុចសែល, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២