លោកជំទាវ អនហេង លក្ខិណា ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍របស់គម្រោងបញ្ជ្រាបយេនឌ័រ

កំពង់ចាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍របស់គម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) របស់ខេត្តគោលដៅទាំង៥រួមមាន កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងសៀមរាប ដល់២០រាជធានី ខេត្តផ្សេងទៀត ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយិកាគម្រោង ។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានសមាសភាពអញ្ជើញចូលរួមពីតំណាងអង្គការ JICA ជំនាញការជប៉ុន លោកជំទាវប្រធាន គ.ក.ស.ក. និងលោកជំទាវអភិបាលរងខេត្តគោលដៅទាំង៥ លោកស្រីប្រធានមន្ទីរកិច្ចការនារី និងគ្រូបង្គោលយេនឌ័រ ទូទាំង ២៥រាជធានី ខេត្ត លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ សម្រាប់ខេត្តដែលមានសហគមន៍ទេសចរណ៍ ២០ខេត្ត ក្រុមការងារបច្ចេកទេសនៃក្រសួងពាក់ព័ន្ធដែលជាដៃគូគម្រោង តំណាង គ.ជ.អ.ប និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារក្រសួងកិច្ចការនារី និងក្រុមការងារគម្រោងសរុបប្រមាណ ១៥០នាក់ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង