ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : កម្ពុជាអស់មីន គឺប្រជាពលរដ្ឋខ្មែរនឹងអស់ក្តីព្រួយបារម្ភ ដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : កម្ពុជាអស់មីន គឺប្រជាពលរដ្ឋខ្មែរនឹងអស់ក្តីព្រួយបារម្ភ ដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខ

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា “កម្ពុជាអស់មីន ក៏មានន័យថា៖ ទី១. គឺប្រជាពលរដ្ឋខ្មែរ នឹងអស់ក្តីព្រួយបារម្ភភ័យខ្លាចអំពីការរងគ្រោះធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតដោយសារគ្រាន់មីនទៀតហើយ។ ទី២. គឺដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខរង់ចាំបង្កគ្រោះថ្នាក់ និងជាឧបសគ្គរារាំងដល់ការបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះក្នុងពិធីអបអរសាទរការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង