លោកជំទាវ ប៉ាងដានី ព្រមទាំងលោកជំទាវ អនហេង លក្ខិណាអញ្ជើញចូលរួមកិច្ចប្រជុំគណកម្មាធិការសម្របសម្រួលរួម(JCC) លើកទី៦របស់គម្រោងបញ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី

កំពង់ចាម ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ប៉ាងដានី អភិបាលរងខេត្តកំពង់ចាម ព្រមទាំង លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំគណកម្មាធិការសម្របសម្រួលរួម(JCC) លើកទី៦របស់គម្រោងបញ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (PGM-WEE) ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ មេរៀនដែលទទួលបានតាមរយៈគម្រោង PGM-WEE និងការផ្ដល់អនុសាសន៍ និងដើម្បីពិភាក្សា និងអនុម័តលើរបាយការណ៍បញ្ចប់គម្រោង និងទិសដៅបន្ត ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយិកាគម្រោង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសណ្ឋាគារ តារាអ៊ែរផត រាជធានីភ្នំពេញ ដែលមានសមាសភាពអញ្ជើញចូលរួមពីតំណាងអង្គការ JICA ជំនាញការជប៉ុន លោកជំទាវប្រធាន គ.ក.ស.ក. និងលោកជំទាវអភិបាលរងខេត្តគោលដៅទាំង៥ លោកស្រីប្រធានមន្ទីរកិច្ចការនារី និងគ្រូបង្គោលយេនឌ័រ ទូទាំង ២៥រាជធានី ខេត្ត លោក លោកស្រី ព្រមទាំងក្រុមការងារក្រសួងកិច្ចការនារី និងក្រុមការងារគម្រោងសរុបប្រមាណ ៩៥នាក់។

អត្ថបទដែលជាប់ទាក់ទង