ឯកឧត្តម អភិបាលក្រចេះទទួលស្វាគមន៏ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការការងារជំនាញ
ឯកឧត្តម អភិបាលខេត្តក្រចេះទទួលស្វាគមន៏ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ការងារជំនាញ..!! ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃសុក្រ ០៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ អនុញ្ញាតិឱ្យក្រុមទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសកម្មភាពគម្រោងនៅមូលដ្ឋាន ។ ជាមួយគ្នានេះ បេីតាមក្រុមទីភ្នាងារស្វីសសម្រាប់ការអភិវឌ្ឍន៏ជំនាញនិងសហប្រតិបត្តិការមានគោលបំណងដូចខាងក្រោម ៖ ១. ធ្វេីបច្ចុប្បន្នភាពអំពីកម្មវិធីអភិវឌ្ឍជំនាញក្នុងដំណាក់កាលទី២ ។ ២ .ស្តាប់អំពីវឌ្ឍភាពនៃការអនុវត្តន៏ការងារបស់គណៈកម្មាធិការបណ្តុះបណ្តាលរបស់ខេត្តក្រចេះ ។ ៣ .ចង់ស្តាប់ពីការងារអភិវឌ្ឍរបស់ខេត្តក្រចេះ ពិសេសការបណ្តុះបណ្តាលជំនាញ ។ ដោយយោង លេីសំណេីនិងសំណូមពរ របស់ក្រុមទីភ្នាក់ងារស្វីសប្រចាំប្រទេសកម្ពុជា ឯកឧត្តម គណៈអភិបាលខេត្តក្រចេះ មានប្រសាសន៏ថា ៖ ដេីម្បីការងារអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចនៅតាមសហគមន៏ និងដេីម្បីប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ឯកឧត្តមសូមស្វាគមន៏ និងបន្តសហការណ៏ ជាមួយអង្គការដៃគូរគ្រប់ស្ថាប័ន ពិសេសចង់បង្កេីនលទ្ធភាព និងសហការ ជាមួយក្រុមទីភ្នាក់ងារស្វីសឱ្យបានលទ្ធផលជាផ្លែផ្កាសម្រាប់ខេត្តក្រចេះយេីងខ្ញុំ ។ ឯកឧត្តម បានអំពាវនាវ សូមគ្រប់អង្គការដៃអភិវឌ្ឍទាំងអស់ អញ្ជេីញមកធ្វេីការអភិវឌ្ឍនៅក្នុងខេត្តក្រចេះឱ្យច្រេីនកាន់តែល្អ ពីព្រោះ ខេត្តក្រចេះយេីងខ្ញុំ មានសក្តានុពល ជាច្រេីនគ្រប់តម្រូវការរបស់ អ្នកវិនិយោគ ពិសេសផ្នែកកសិកម្ម..។ល។ ៕ ដោយ ស៊ាន ច័ន្ទដា ព័ត៌មាន CPP New ប្រចាំខេត្តក្រចេះ …!!