សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពស្តីពីការគាំពារនិងអភិវឌ្ឍន៏កុមារតូច របស់ខេត្តក្រចេះ ឆ្នាំ២០២៣-២០២៥

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ជំទាវ  ព្រុំសុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសាជិកគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៏កុមារតូច ដែលប្រព្រឹត្តទៅនៅសាលប្រជុំមេគង្គខេត្តក្រចេះ ។  ពិធីនេះ ដោយមានការអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម គណៈអភិបាលរងខេត្ត ក្រចេះ , អភិបាលរងខេត្តព្រះវិហារ , អភិបាលរងខេត្តរតនៈគីរី និងលោក លោកស្រី ដែលអញ្ជេីញមក ពីខេត្តចំនួន៥ , ១- ខេត្តកំពង់ចាម . ២- កំពង់ធំ, ៣ – ខេត្តព្រះវិហារ ,៤- ខេត្តរតនៈគីរី  , ៥- ខេត្តក្រចេះ និងមន្ទីរ ពាក់ព័ន្ធ រួមនិង លោក បណ្ឌិតអានីបេន សាពូជី ប្រធានស្តីទីអង្គការ ដៃគូរយូនីសេស ប្រចាំនៅកម្ពុជា សរុបប្រមានជាង១២០នាក់ផងដែរ ។                                               ជាមួយគ្នានេះដែរ ៖  លោក ជំទាវ ព្រុំ សុភី មានប្រសាសន៏ថា ៖ យេីងមានផែនការកម្មវិធីជាតិ ស្តីពីកម្មវិធីការគាំពារ និងអភិវឌ្ឍន៏កុមារតូច ដែលបានរៀបចំផ្សព្វផ្សាយតំណាក់កាលទី២ កាលពីខែ តុលា ឆ្នាំ២០២២កន្លងមកផងដែរ                                                    លោក ជំទាវ មានប្រសាសន៏បន្តថា ៖ ផែនការសកម្មភាពជាតិនេះ បានឆ្លុះបញ្ចាំង ពីការអនុវត្តនូវ គោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៦  និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តផែនការអភិវឌ្ឍជាតិ ប្រកបដោយចេរភាព ។              លេីសពីនេះ លោក ជំទាវ ព្រុំ សុភី ក៏បានធ្វេីការកោតសរសេីរ ខេត្តក្រចេះ ដែលបានរៀបចំផែនការនេះ ដែលជាផែនការរួម មានលក្ខណៈលេីគ្រប់វិស័យ  និងចក្ខុវែងឆ្ងាយផងដែរ    ជាថ្មីម្តងទៀត លោក ជំទាវ ក៏បានអរគុណ ចំពោះ អង្គការ យូ នីេសស ដែលបានជួយគាំទ្រ គាំពារ លេីកកម្ពស់សុខមាលភាពដល់កុមារនៅកម្ពុជាឱ្យកាន់តែល្អប្រសេីរ  ។ លោក ជំទាវ បន្ថែម ថា៖  សុំស្នេី ដល់គណៈកម្មការពីគ្រោះយោបល់ ស្រ្តី និងកុមារ ពិេសស គ្រប់ផ្នែកពាក់ព័ន្ធរបស់រដ្ឋបាលខេត្តក្រចេះ សូមយកចិត្តទុកដាក់ ៖ ១- បញ្ចូលផែនការសកម្មភាព គាំពារ និងអភិវឌ្ឍកុមារតូច  ទៅក្នុងផែនការ អភិវឌ្ឍន៏ កម្មវិធីវិនិយោគ និងផែនការប្រតិបត្តប្រចាំឆ្នាំ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់  ។ ជាចុងក្រោយ លោក ព្រុំ សុភី បានជម្រុញដល់ខេត្តចំនួន ៤ទៀត គឺ ខេត្តរតនៈគីរី , កំពង់ធំ . ព្រះវិហារ , កំពង់ចាម មេត្តាយកចិត្តទុកដាក់ ខិតខំ អនុវត្តផែនការសកម្មភាព ជូនអង្គការដៃគូរ គឺអង្គការ យូនីសេស  ដែល លោក ខិតខំ គាំទ្រ គាំពារ ហេីយបានបេីកចំហរ និងអភិវឌ្ឍន៏កុមារតូច នៅកម្ពុជាឱ្យបានល្អប្រសេីរ តទៅទៀត ៕ ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង