ទឹកប្រាក់ ចំនួន ៥០.០០០ $ ត្រូវអគ្គិសភ័យលេបត្របាក់

ខេត្តក្រចេះ  ៖ នារាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ អគ្គិសភ័យមួយ ដែលបង្កលេីងដោយសាការទូសសេខ្សែភ្លេីង ធ្វេីឱ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានទំហំ ទទឹង៥ម៉ែត្រនិងបណ្តោយ ៣៥ម៉ែត្រ សង់អំពីថ្មប្រ៉ក់ក្បឿង ដែលមានម្ចាស់ឈ្មោះ  ម៉ន ចាន់ ភេទប្រុស មានអាយុ ៣៧ឆ្នាំ(ជាប្តី និងប្រពន្ធ ឈ្មោះ ពៅ ដាលីន អាយុ ៣៥ ឆ្នាំ ។ ហេីយមានការខូចខាតយ៉ាងដំណំផងដែរ នេះបេីយោងការរៀបរាប់របស់ម្ចាស់ផ្ទះ ដែលទទួលរងគ្រោះដោយអគ្គិសភ័យ បានឆាបឆេះនៅពេលនោះ  ។ បេីគិតជាទឹកប្រាក់សរុប អស់ជាង៤ មុឺនដុល្លាសហរដ្ឋអាមេរិក ។                  ដោយឈរលេី ភាពទទួលខុសត្រូវរួម របស់ ឯកឧត្តម  វ៉ា ថន គណៈអភិបាលខេត្ត ក្រចេះ  និងលោក  ឧត្តមសេនីយ៏ទោ អ៊ូ សុប៊ុណ្ណា ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ  បានអញ្ជេី ចុះជួយអន្តរាគមន៏ ទាំងយប់ នូវម៉ោង ១០ .១៥នាទី និងបានដឹកនាំកម្លាំង និងរថយន្ត ទឹកពន្លត់អគ្គិសភ័យចំនួន ៥គ្រឿង បូកជាមួយរថយន្តរបស់ក្រុមហ៊ុន ចំកសរកៅស៊ូស្នួល ចំនួន២គ្រឿងបន្ថែមទៀត ដេីម្បីជួយពន្លត់  អគ្គិសភ័យ  ហេីយគ្រប់គ្រងបានសភាពការណ៍ទាំងស្រុង រហូតដល់ម៉ោង ២ ធៀបភ្លឺ ឈានចូលថ្ងៃទី២១ ។  ស្មារតី នៃភាពទទួលខុសត្រូវ របស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ  និង លោក ឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បាន ស  បញ្ជាក់ឱ្យឃេីញថា    សុខទុក្ខ របស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន  ប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល សូមគោរពនិងថ្លែងអំណរ អរគុណ ចំពោះ ឯកឧត្តម  វ៉ា ថន គណៈអភិបាលខេត្តក្រចេះ និង លោក ឧត្តម សេនីយ៏ទោ អ៊ូ សុប៊ុណ្ណា ដែលបានអញ្ជេីញមកជួយអន្តរាគមន៏នូវគ្រោះថ្នាក់អគ្គិសភ័យនាពេលនេះ សូម ឯកឧត្តម គណៈអភិបាលខេត្ត និង លោក ឧត្តម សេនីយ៏ទោ  ទទួលបាននូវ សុខភាពល្អ កម្លាំង ខ្លាំងក្លា ប្រាជ្ញាវៀងវៃ ដេីម្បីគ្រប់គ្រងនិងដឹកនាំ ខេត្តក្រចេះ ឱ្យមានការអភិវឌ្ឍន៏និងរីកចម្រេីនលេីគ្រប់វិស័យ ដេីម្បីផលប្រយោជន៏ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ៕ ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង