ឯកឧត្តម ហាន កុសល ដឹកនាំកិច្ចប្រជុំចលនាភូមិមួយ ផលិតផលមួយក្នុងខេត្តកំពង់ចាម
កំពង់ចាម ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំចលនាភូមិមួយផលិតផលមួយក្នុងខេត្តកំពង់ចាមស្ថិតនៅសាលប្រជុំតូចសាលាខេត្ត ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងជួយជំរុញលើកកំពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ក្នុងនោះមានសមាសភាពចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ ។