ក្រុមប្រឹក្សាខេត្តក្រចេះ បេីកកិច្ចប្រជុំលេីកទី៤៣ អាណត្តិទី៣ ឆ្នាំទី៤-២០២២

ខេត្តក្រចេះ ៖ នាព្រឹក , ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆាំ្នខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បេីកកិច្ចប្រជុំសាមញ្ញលេីកទី៤៣ អាណត្តិទី៣ ឆ្នាំទី៤ របស់ខ្លួន    កិច្ចប្រជុំនេះផងដែរ មានជារបៀបវារៈដូចខាងក្រោម ៖     ១- ពិនិត្យ និង អនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីទី៤២ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ។   ២- ពិនិត្យ  អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលេីកទិសដៅបន្តរដ្ឋបាលខេត្ត។  ៣- ពិនិត្យ និងអនុសេចក្តីព្រាង កម្មវិធីវិនិយោគបី ឆ្នាំរំកិល (២០២៣-២០២៥ ) របស់ខេត្តក្រចេះ ។  -៤ – ផ្សេងៗ          ។ កិច្ចប្រជុំ នេះ ដោយមានការចូលរួម ពី សំណាក់ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ  អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ,   លោក ឧត្តមសេនីយ៏ទោ  អ៊ូ សុប៊ុណ្ណា សនងការនៃស្នងការដ្ឋាននគរបាលខេត្ត និង លោក នាយក នាយករងនៃរដ្ឋបាលសាលា ខេត្ត  ព្រមទាំងលោក មេ បញ្ជាការ  មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទ លោក ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ សរុបជាង១០០ នាក់ ។                                                                          នាឱកាសនោះ ឯកឧត្តម ហឿ សុីយ៉ែម បានថ្លែងការកោតសរសេីរ ដល់រដ្ឋបាលខេត្ត ដែលរៀបចំយន្តការ ការងារបានល្អ នូវកម្មវិធីជាច្រេីន ដែលអនុវត្តកន្លងមក រួមមាន៖ ការរៀបចំកម្មវិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២២ រួមនិងទិវាខួបកំណេីតកងយុទ្ធពលខេមរៈភូមិន្ទ ។ ២- បញ្ចប់ការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមមូលដ្ឋាន ទាំង៦ ក្រុង ស្រុក សម្រាប់ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះហេីយទទួលលទ្ធផលគួជាទីមោទន ។ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ បន្តថា ៖ យោងតាម របាយការណ៍ សង្ខេប របស់រដ្ឋបាលខេត្ត គឺទទួលបានគួកត់សម្គាល់  ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានក្រេីនរំលឹកដល់ប្រធានមន្ទីរ សុខាភិបាលខេត្ត ឱ្យចូលរួមធ្វេីយ៉ាងណា ពង្រឹង  ក្រមសីលធម៌ និងសមត្ថភាពគ្រូពេទ្យជំនាញឱ្យបានល្អ ហេីយច្បាស់លាស់ក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធិភាព ក្នុងការបំរេីប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា តាមវិជ្ជាជីវៈរបស់ខ្លួន និងប្រកបដោយប្រសិទ្ធិភាព ។                          

បន្ថែម លេីសពីនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញបន្ថែមទៀត មន្ទីរទេសចរខេត្ត ខិតខំធ្វេីយ៉ាងណាបង្កេីនលទ្ធភាព តំបន់ទេសចរឱ្យមានភាពទាក់ទាញផ្ញៀវមកពីគ្រប់ទិសទី ហេីយខិតខំរៀនធ្វេីបដិសណ្ឋារកិច្ច ហេីយឱ្យមាន សោភ័ណ្ឌភាព និងសេវាឱ្យបានសមរម្យ ពីព្រោះខេត្តយេីងសម្បូរកន្លែងទេសចរធម្មជាតិ ពិសេស ទេសចរតាមដងទន្លេមេគង្គ៕  ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង