អភិបាលខេត្តក្រចេះ អញ្ជេីញជាអធិបតី ប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្រ្តីរាជការ…!!
- ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នារសៀល ថ្ងៃ ព្រហស្បតិ៍ ១៤រោចខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី២២ខែ ធ្នូ ឆ្នាំ ២០២២ អញ្ជេីញជាអធិបតីប្រកាស ចូលកាន់មុខតំែណង មន្រ្តីរាជការចំនួន៤៥ រូប។ ពិធីនេះផងដែរ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម អភិបាលរងខេត្តក្រចេះ , លោក លោកស្រី ប្រធាន អនុប្រធាន ទីចាត់ការ ធនធានមនុស្សសាលាខេត្តក្រចេះ , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ,លោក លោក ស្រី មេបញ្ជារការ មេបញ្ជារការរងនៃកម្លាំងទាំងបីប្រភេទ រួមនិង លោក លោក ស្រីជាមន្រ្តីរាជការជុំវិញខេត្ត
ជាង៣០០នាក់ផងដែរ ។ នាឱកាសនោះ ក្រោយបានស្តាប់នូវ ការអានអនុក្រិត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ របស់រួចមក លោក វេជ្ជបណ្ឌិត ហុងផល្លា ដែលត្រូវតែងតាំងជាអនុប្រធាននៃមន្ទីរសុខាភិបាលខេត្ត ថ្មី តំណាង មន្រ្តី រាជការ ដែលបានតែងតាំងថ្មី ចំនួន ៤៥រូប អញ្ជេីញលេីងធ្វេីការប្តេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដូចមានខាងក្រោម ៖ ១- គោរពតាមគោលការណ៏ និងការណែនាំរបស់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ខេត្ត ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ សែន ជានាយករដ្ឋមន្រ្តី ។ ២- គោរពតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និង ខិតខំអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងដេីម្បី ភាពសុខសាន្ត និងសុខមាលភាព ទាំងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ៣ – ប្តេជ្ញាចិត្ត អនុវត្តតាមរដ្ឋមនុញ្ញ ដែលជាច្បាប់កំពូល និងលិខិតបទដ្ឋានគិតិយុទ្ធនានា ។ ៤- ប្តេជ្ញា បំពេញតាមតួនាទី ការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធិភាព និងមានគុណភាព ប្រកបដោយ សមធម៌ ។ ៥- ប្តេជ្ញា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដោយមិនរេីសអេីង និង មានតម្លាភាព ។ ជាមួយគ្នានេះ លោក វេជ្ជ បណ្ឌិត ហុងផល្លា តំណាងឱ្យមន្រ្តីរាជការ ៤៥រូបដែលទេីបនិងកាន់តំណែងថ្មី បានគោរព និងថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានទុកចិត្ត និងតម្លេីង រូបខ្ញុំជា អនុប្រធានមន្ទីរ ប្រធានការិយាល័យ នាឱកាសនេះ ។ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ សំណេះសំណាល និងផ្តាំផ្ញេីដល់ លោកស្រី ជា មន្រ្តីរាជការទាំងអស់ក្នុង ខេត្តក្រចេះ ពិសេស លោក លោក ស្រីដែលទេីបនិងចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណា រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិ និងគុណភាព ពិសេស ខិតខំបំរេី សេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហេីយសហការគ្នាឱ្យបានល្អ ដេីម្បីអភិវឌ្ឍន៏ក្នុងមូលដ្ឋាន របស់ខ្លួន ប្រកប ដោយចេរភាព ។ បន្ថែមលេីសពីនេះ ឯកឧត្តម គណៈអភិបាលខេត្ត បានក្រេីនរំលឹកនិងជម្រុញចំពោះមន្រ្តីរាជការ ដែល បានមកចូលរួមក្នុងកម្មវិធីនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមជួយបន្តណែនាំដល់បងប្អូននៅមូលដ្ឋាន ក្នុងខេត្ត ឱ្យចូលរួមថែរក្សាសុខភាព និងធ្វេីអនាម័យឱ្យបានល្អជាប្រចាំដេីម្បីខ្លួនយេីងផង ក៏ដូចជានៅក្នុងសហគមន៏ គ្មានជម្ងឺឆ្លង ពិសេស កូវីដ-19 និងអនុវត្តឱ្យបាន វិធានការ របស់រាជរដ្ឋាភិបាល នូវ « ៣ ការពារ និង ៣ កុំ » ជាមួយនិងការណែនាំ ពីក្រសួងសុខា ភិបាល ដែលបានដាក់ចេញ ៕ ដោយ ស៊ាន ចន្ទ័ដា ព័ត៌មាន CPP New ប្រចាំខេត្តក្រចេះ