រដ្ឋបាលខេត្តក្រចេះ ចាំបាច់បញ្ជៀសយានយន្តគ្រប់ប្រភេទលេីផ្លូវជាតិ« ក្រចេះ-ត្បូងឃ្មុំ»
រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ៖ ដោយយោងលេីភាពចាំបាច់ នូវការបញ្ជៀសចរាចរណ៏ យាន្តគ្រប់ប្រភេទ ចំពោះផ្លូវជាតិលេខ ៧៨ « ក្រចេះ – ប្រធាតុ ខេត្តត្បូងឃ្មុំ » នាព្រឹក ថ្ងៃ ចន្ទ ១១ កេីត ខែបុស្ស ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៥.០០នាទី ព្រឹក រហូតដល់ចប់កម្មវិធី សម្តោធ ចាប់ដំណេីរការនូវ ស្ពានឆ្លងទទន្លេ មេគង្គ «ក្រចេះ – កំពង់ធំ » ដែលមានទីតាំង នៅលេីទឹកដឺឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងផ្លូូវមួយខែ្សទៀត ចាប់ពីគល់ស្ពានត្រេីយ ខាងលិចនៃ ទឹកដីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដល់ខេត្តកំពង់ធំ ។ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ។ ខាងក្រោម ជាសេចក្តី ជូនដំណឹងរបស់រដ្ឋបាល ខេត្តក្រចេះ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖