លោក ពាង ណារិត អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាល ជាមួយយុវជន ក្នុងកម្មពិធីពិព័រណ៍ការងាររបស់យុវជន ក្រោមប្រធានបទ “សុវត្ថិភាព និងការងារសមរម្យ”
( ត្បូងឃ្មុំ ) : លោក ពាង ណារិត អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាល ជាមួយយុវជនខេត្តត្បូងឃ្មុំ ។
លោកអភិបាលរងខេត្តសំណេះសំណាលកាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំ ក្នុងពិធីតាំងពិព័រណ៍ការងាររបស់យុវជន ក្រោមប្រធានបទ “សុវត្ថិភាព និងការងារសមរម្យ”។
លោកអភិបាលរងខេត្តត្បូងឃ្មុំ បានមានអនុសាសន៍ថា ពិព័រណ៍ការងាររបស់យុវជននេះរៀបចំឡើងដោយមានកិច្ចសហការយ៉ាងល្អ និងរៀបចំឡើងរបស់អង្ការក្រុមប្រឹក្សាយុវជនកម្ពុជា ដែលហៅកាត់ថា ycc និងរដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:នៃមជ្ឈមណ្ឌុលបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយឱកាស់ការងារដល់យុវជន ក្នុងសហគមន៍ឲ្យបានទូលំទូលាយ និងព័ត៌មានទីផ្សារការងារច្បាស់លាស់ ពិសេសខ្មួយៗដែលបានបាត់បង់ការសិក្សានៅកំរិតថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ ដែលមិនទាន់មានជំនាញណាមួយច្បាស់លាស់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់បន្តបង់ថ្លៃការសិក្សានៅសាកល់វិទ្យាល័យ ប្អូនៗខ្មួយៗ អាចទំនាក់ទំនងផ្ទាល់ឬដាក់ពាក្យចូលរៀន នៅមជ្ឈមណ្ឌុលបណ្ដុះបណ្ដាលវិជ្ជាជៅវ:ខេត្តត្បូងឃ្មុំ មណ្ឌុលសុីកឬក៏មណ្ឌុលតាមសហគមន៍ដទៃទៀត សម្រាប់ជំនាញពិតប្រាកដ ហើយទទួលបានសមត្តភាព និងការងារល្អសមរម្យ ដែលជាជំនាញបច្ចេកទេស និងព្រឹក្សាអាជីពការងារ និងជួយយុវជនទទួលបានការងារមួយច្បាស់លាស់ ។
លោកអភិបាលរងខេត្តបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកអភិបាលរងខេត្ត បានសម្ដែងនូវមនោសញ្ចេតនារំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្ការ Ycc អង្ការដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តិកម្មពិធីនេះឡើង ដើម្បីលើកកំពស់ការអប់រំ និងការងារនៅកម្ពុជា និងសូមសម្ដែងនូវការអបអរសារទរ និងកោតសសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក លោកគ្រូអ្នកគ្រូនៃមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្ត និងមជ្ឈមណ្ឌុលបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំ ដែលបានចូលរួមសហការ កម្មពិធីដ៏មានសារ:សំខាន់នេះឡើង ។
លោកអភិបាលរងបានឲ្យដឹងទៀតថា ដើម្បីចូលរួមសម្រេចឲ្យបានចក្ខុវិស្ស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបទៅដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការកសាងនូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវ:ច្បាស់លាស់ គំនិត្យឆ្នៃប្រឌិត និងភាពប្រគួតប្រជែងខ្ពស់ ដើម្បីធានាថា យុវជនម្នាក់ត្រូវតែមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ។
លោកអភិបាលរងខេត្តបន្ថែមថា ក្រសួងការងារ និងបណ្ដុះបណ្ដាល និងវីជ្ជាជីវ: និងដៃគូរពាក់ព័ន្ធ បាបនឹងកំពង់ជំរុញការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗជាច្រើន ជាពិសេសការអនុវត្តិគោលនយោបាយអភិវឌ្ឍន៍វិស្ស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ក្នុងគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ:ឆ្នាំ ២០១៧-២០២៥ ជាដើម ។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះក្រសួងក៏កំពង់តែខិតខំសម្រេចបាននូវសមិទ្ធិផលជាច្រើន តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស្ស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ឆ្នាំ ២០១៩-២០២៣ បើទោះបីជាយើងកំពង់ប្រឈម និងវិប្បត្តិជំងឺកូវីដ-19 ក៏ដោយ ក៏ក្រសួងនៅតែបន្តជំរុញការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេ និងវិជ្ជាជីវ: ជាបន្តបន្ទាប់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: ដើរតួនាទីសំខាន់ណាស់ នៅក្នុងការវិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកំពស់ជីវភាពកាន់តែល្អប្រសើឡើង សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្ដីសុបិណ្ឌ ក្នុងការផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋគ្រប់រូប អាចធ្វើការសិក្សាពេញមួយជីវិត ដែលជាការពិតរាជរដ្ឋាភិបាល បាននឹងកំពង់ធ្វើការកំណែទំរង់សុីជម្រៅក្នុងវិស្ស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវ: ដើម្បីបង្កើតប្រព័ន្ធឯកភាព អាចឆ្លងទៅមក បានដោយងាយស្រួល និងបើកឱកាស់ឲ្យអាចធ្វើការសម្រេចចិត្ត ធ្វើការសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាកៗ ៕ សុខ ផន