ប្រជាពលរដ្ឋខេត្តក្រចេះអបអរសាទរ សម្តេចតេជោ សែន ផ្តល់អំណោយជាប្រវត្តិសាស្រ្តនូវស្ពានឆ្លងទទន្លេ មេគង្គ«ក្រចេះ-កំពង់ធំ »២០២៣!!                                          ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទ១១កេីត ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិន ប្រចាំនៅកម្ពុជា អញ្ជេីញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ពោធឱ្យដំណេីរការសាងសង់ស្ពានឆ្លងទន្លេមេគង្គ « ខេត្តក្រចេះ – ខេត្តកំពង់ធំ » ដែលមានទីតាំងភូមិសាស្រ្ត  ត្រេីយខាងកេីតស្ថិតនៅក្នុងទឹកដី (ភូមិ តាលុស ឃុំបុសលាវ នៃស្រុកចិត្របុរី ខេត្តក្រចេះ នឹងត្រេីយខាងលិចស្ថិតក្នុងភូមិសាស្រ្តនៃទឹកដី (ភូមិថ្មរាប )ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។  (តាមការ បញ្ជាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្ពាននេះ ស្ថាបនាឡេីង ដែលមានមុខកាត់ «ទទឹង ១៣,៥ ម៉ែត្រ »  ផ្លូវថ្មេីជេីង២គន្លង ទៅមក មានប្រវែង១ម៉ែត្រ  និងមានបង្កាន់ដៃ សងខាង              ចំណែកផ្លូវតភ្ជាប់ ប្រវែង ៣១ ,៦៩ គីឡូម៉ែត្រ  ហេីយរួមមានផ្លូវតភ្ជាប់ពីក្បាលស្ពាន មានប្រវែង ១៥,៤៩ គីឡូម៉ែត្រ  និងមានផ្លូវខ្នែង ចំនួន ៤ខ្សែ នៅក្រុងក្រចេះ មានប្រវែង ២៦,៦៧គីឡូម៉ែត្រ ។                 តាមការបញ្ជាក់ ពីឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល  ផ្លូវនេះត្រូវសាងសង់ ពង្រីកលេីកម្រិតគុណភាព ដោយក្រាលបេតុង កៅ ស៊ូ(AC) កម្រាស់៧សង់ទីម៉ែត្រ  ដូចគ្នា ។  ហេីយក្នុងនោះ កំណាត់ផ្លូវ៤ ខ្សែមានប្រវែង ២៦ ,៦៧ គីឡូម៉ែត្រ  ត្រូវស្ថាបនាពង្រីក ចាប់ពីទទឹង ៩ម៉ែត្រ  រហូតដល់១១ម៉ែត្រ   និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥ គីឡូម៉ែត្រ និងត្រូវពង្រីកទទឹង ១៩,ម៉ែត្រ លេីតួផ្លូវ៣០ ម៉ែត្រ  ដែលមាន៤គន្លងផ្លូវសម្រាប់រថយន្ត ២ទៅ២មក។                                               គម្រោងនេះ និងបញ្ចូល ការសាងសង់ស្ពាន មធ្យមចំនួន៤កន្លែង សរុប ប្រវែង ៣៨៤ ម៉ែត្រ  និងដាក់លូគ្រប់ប្រភេទ មាន២៦កន្លែង ហេីយបំពាក់ស្លាកចរាចរណ៏ និងបង្គោលគីឡូម៉ែត្រ បង់គោលសុវត្ថិភាព តាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់  ។ គម្រោងនេះនិងត្រូវអនុវត្ត ដោយក្រុមហ៊ុន សៀងហៃ  ហេីយត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ដោយប្រឹក្សាបច្ចេកទេស ក្វាងចូវហ្វាងអាន និងប្រេីប្រាស់ពេល ចំនួន៤២ ខែ ហេីយបញ្ចប់នៅឆ្នាំ ២០២៦  ចំណាយថវិកា អស់ ជាង១១៤ លានដុល្លាអាមេរិក ដែលជាឥទាន ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន  ជាមួយនិងថវិកា បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអករផ្សេងៗ                        ពិធីនេះដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម  លោក ជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ប្រតិភូអមរាជរដ្ឋាភិបាល , ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមណ្ឌលនៃខេត្តក្រចេះ , ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អភិបាល នៃអភិបាលខេត្តក្រចេះ និង ឯកឧត្តម  លោក ជំទាវ អភិបាល អភិបាលរង មកពីខេត្តផ្សេងៗជាច្រេីនរូប រួមនិងប្រជាពលរដ្ឋប្រមាណជាង ៣.០០០នាក់ ងផងដែរ ។                                                       ជាមួយគ្នានេះ ឯកឧត្តម  ស៊ុន ចាន់ថុល ទេសមន្រ្តី នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៏បន្ថែមថា  ៖ គម្រោងនៃការសាងសង់ស្ពាននេះ និងផ្លូវសម្រាប់ការតភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ និងមានសក្តានុពលងាយស្រួលក្នុងការដឹកទំនិញទៅមក និងជាការកាត់បន្ថយសោហុយចំណាយ កាត់បន្ថយពេលវេលា ពិសេសបានចូលលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយចណែកធំផងដែរ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៏បន្តថា៖ ការសាងសង់ស្ពាននេះ ជាការសាងសង់ស្ពានថ្មីមួយសម្រាប់ខេត្តក្រចេះ ដែលមានប្រវែង ១.៧៦១ម៉ែត្រ   ៕ ដោយ ស៊ាន ច័ន្ទដា ព័ត៌មាន CPP News

អត្ថបទដែលជាប់ទាក់ទង