ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាំយកសំភារៈប្រើប្រាស់ និង Camera Video កម្រិត4K ថ្មីស្រឡាងចំនួន១គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅប្រគល់ជូនដល់ ការិយាល័យទូរទស្សន៍
( ត្បូងឃ្មុំ ):សំភារៈប្រើប្រាស់ និង Camera Video កម្រិត 4K ថ្មីស្រឡាងចំនួន ១ គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានឯកឧត្តម ស ស៊ីំណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនដល់មន្ត្រីនៃការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត បានមានប្រសាសន៍ថា៖ ការផ្តល់ជូននូវ Camera Video កម្រិត 4K ដល់ការិយាល័យទូរទស្សន៍នាពេលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាការជួយសម្រួលដល់ការិយាល័យ ជាពិសេសមន្ត្រីជំនាញនីមួយៗ ក្នុងការចុះយកព័ត៌មានរូបភាព ដើម្បីធ្វើការផ្សព្វផ្សាយបានឆាប់រហ័ស និងមានគុណភាពរូបភាពច្បាស់ល្អ ។
ឯកឧត្តម ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ ញារីទ្ធ ដែលបានផ្ដល់នូវ Camera Video កម្រិត4K សម្រាប់មន្ទីរទុកប្រើប្រាស់ ជាពិសេស ការចុះយកព័ត៌មាន អំពីសមិទ្ធផលនានា ក៏ដូចជាសកម្មភាពផ្សេងៗ របស់អាជ្ញាធរ និងរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋាន ដើម្បីយកទៅផ្សព្វផ្សាយបង្ហាញទៅដល់សាធារណជនបានជ្រួតជ្រាបផងដែរ ។
ឯកឧត្តម បានផ្ដាំផ្ញើដល់អនុប្រធានទទួលបន្ទុក ប្រធានការិយាល័យទូរទស្សន៍ បន្ទាប់ពីទទួលនូវសម្ភារៈទាំងនេះទៅ សូមណែនាំដល់មន្ត្រីជំនាញរបស់ខ្លួន ឱ្យយកចិត្តទុកដាក់ថែទាំ ឲ្យបានគត់ហ្មត់ និងទុកដាក់ ឲ្យបានត្រឹមត្រូវ ថ្វីក្បិតតែ វាជាគ្រឿងអេឡិចត្រូនិច ប្រសិនបើអ្នកប្រើប្រាស់ចេះថែទាំបានល្អប្រសើរ នោះវានឹងជួយសម្រួលដល់ការប្រើប្រាស់របស់ បានយូរអង្វែង។
នាឱកាសនោះ សំភារៈប្រើប្រាស់ និង Camera Video ថ្មី ដោយមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ប្រគល់ជូនការិយាល័យទូរទស្សន៍ ទទួលបានរួមមាន ៖ Camera Video កម្រិត4K ចំនួន១គ្រឿង ជើង Camera ១ កាបូបដាក់ ម៉ាសុីនថត ១ និង Memoryចំនួន២ផងដែរ ៕