អបអរសាទរខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា«១៩៧៩-២០២៣» និងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវស្នាក់ការគណបក្សស្រុកចិត្របុរី ខេត្តក្រចេះ…!!                       ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ១៥កេីត ខែបុស្ស ឆ្នាំខាល ចត្វាស័ក  ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២៣ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ ជាសមាជិក ថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល អញ្ជេីញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា « ១៩៧៩- ២០២៣» រួមនិងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវទីស្នាក់ការគណបក្សស្រុកចិត្របុរី ។ ពិធីនេះ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវ តំណារាស្រ្តនៃមណ្ឌលក្រចេះ , ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាក្រុមការងាររាជរដ្ឋាភិបាល , ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងអនុប្រធានគណកម្មាធិការគណៈបក្សប្រជាជនខេត្តក្រចេះ , ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនខេត្តក្រចេះ, លោក លោកស្រីជា សមាជិក ការនៃគណបក្សប្រជាជន  ភូមិ  ឃុំ ស្រុក ខេត្តជាង១.៦៤០នាក់។                                    ក្នងឱកាសនេះដែរ  លោក យុិន វណ្ណៈ ប្រធានគណៈកម្មាធិកាគណបក្សស្រុកចិត្របុរី និងជាអភិបាលនៃគណៈអភិបាលស្រុកចិត្របុរី អញ្ជេីញឡេីងធ្វេីគារវៈកិច្ចស្វាគមន៏ និងរបាយការណ៏ សង្ខេប ពីវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមកជូនចំពោះ ឯកឧត្តម គណៈអធិបតី និងអង្គពិធីទាំងមូលបានជ្រាបផងដែរ..!!                                ជាមួយគ្នានេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តី នៃក្រសួងមុខងារសាធារណៈ និងសមាជិកគណបក្សថ្នាក់កណ្តាល ហេីយជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ បានអញ្ជេីញសំណេះសំណាល សួរសុខទុក្ខដល់បងប្អូន សមាជិក សមាជិការ គណបក្ស ដែលបានអញ្ជេីញមកក្នុងកម្មវិធីនាឱកាសនេះ ។            ឯកឧត្តម មានប្រសាសន៏ បន្តថា៖ ថ្ងៃ ៧ មករា ជាថ្ងៃប្រវត្តិសាស្រ្តដែលយេីងទាំងអស់គ្នាត្រូវចងចាំ មិនអាចបំភ្លេចបាន និងថ្ងៃរស់រាន មានជីវិតទី២ នៃយេីងគ្រប់រូប បេីពុំថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ទេនោះ យេីងក៏គ្មានថ្ងៃនេះដែរ ហេីយថ្ងៃ ៧ មករា បានកេីតចេញពីការតស៊ូ ជាកម្លាំងសាមគ្គីផ្ទៃក្នុងរួមនឹងកម្លាំងពីខាងក្រៅប្រទេសផងដែរ និយាយរួមសាមគ្គីទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដោយឈរលេីគោលការច្បាស់លាស់និងត្រឹមត្រូវ រហូតមកដល់បច្ចុប្បន្ន ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេច តេជោ ហ៊ុន សែន ។ ឈរលេីមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧មករា កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ ហេីយសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រេីន នៅក្នុងអត្ថន័យនៃគុណបំណាច់ ៧ មករា គឺនៅដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែរយេីងគ្រប់ៗគ្នា                  បន្ថែមលេីសពីនេះ ឯកឧត្តម ព្រុំ សុខា មានមតិផ្តាំផ្ញេី ដល់សមាជិក សមាជិការទាំងអស់ ពេលត្រឡប់ទៅមូលដ្ឋានវិញត្រូវអប់រំនិងផ្សព្វផ្សាយដល់ពុកម៉ែបងប្អូនយេីងចូលរួមការពារ សុខសន្ត្តិភាពដែលរកបានដោយលំបាកនេះ ឱ្យបានគង់វង់ ដេីម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍប្រទេសជាតិឱ្យតែរីកចម្រេីនលេីគ្រប់វិស័យបន្ថែមទៀត តទៅអនាគត ។ ជាទីបញ្ចប់ ឯកឧត្តម ក៏បាន ចែកជូននូវវត្ថុអនុស្សារីយ៏ នូវក្រម៉ា ម្នាក់១ និងថតរូបទុកជាអនុស្សារីយ៏ ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការជាច្រេីនរូបផងដែរ ៕ ដោយ ស៊ាន ច័ន្ទដា ព័ត៌មាន CPP New

អត្ថបទដែលជាប់ទាក់ទង