មានផ្លូវមានសង្ឃឹម! ផ្លូវគមនាគមន៍ជាសរសៃឈាមសេដ្ឋកិច្ចជាតិ!
កំពង់ចាម : សមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ត្រូវបានបើកការដ្ឋានស្ថាបនា ជាក់ស្តែង នៅព្រឹក ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកបើកការដ្ឋានស្ថាបនា ពង្រីកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ទៅជាប្រភេទផ្លូវ ៤ គន្លង ប្រវែងជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំ ង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឃុំល្វេរ ស្រុកព្រៃឈរ មានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមហាជនចូលរួមប្រមាណជិត ១ មុឺននាក់ ៕ សុខ ផន