ឯកឧត្តម ហ៊ុន ម៉ាណែត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលជាច្រេីនដែលបានកេីតក្នុងទីអារាម និងមានអាយុកាលប្រមាណជាង១០ឆ្នាំ មួយនេះ នៅក្រោមម្លប់សន្តិភាព និងកម្លាំងសាមគ្គីរបស់ពទ្ធបរិស័ទចំណុះជេីងវត្ត

និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លារួបរួមគ្នាដោយឈរលេីមូលដ្ឋាននៃវប្បធម៌ចែករំលែក ដេីម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងបន្សល់ទុកដល់មនុស្សជំនាន់ក្រោយៗទៀត ។  ឯកឧត្តម បន្តថា៖ សូមចូលរួមអបអរសាទរ  ជាមួយមាតាបិតាអាណាព្យាបាល ក្មួយៗ សិស្សានុសិស្សដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសក៏ដូចជាខេត្តក្រចេះផងដែរ  ។ ក្នុងកាលៈទេសៈដែលប្រទេសកំពុងអភិវឌ្ឍរីកចម្រេីននាពេលបច្ចុប្បន្ន និងតទៅអនាគត  គឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ក្មួយៗដែលត្រូវកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពទាំងចំណេះដឹងនិងផ្នែកគុណធម៌ ,សីលធម៌                                      ឯកឧត្តម បណ្ឌិត បន្ថែមថា ៖ នៅសល់តែ២ថ្ងៃទៀត នឹងដល់ថ្ងៃគម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧មករា ដែលបានជួយមាតុភូមិកម្ពុជា និងប្រជាតិខ្មែរទាំងមូលឱ្យរួចចាកផុតពីរបបខ្មៅងងឹតនៃបនប្រល័យពូជសាសន៏ ប៉ុលពត ។ ឈរលេីមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា កម្ពុជាបានជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្រ្តជាច្រេីន ហេីយក្នុងអត្ថន័យនៃគុណបំណាច់ ៧មករានេះ គឺនៅបន្តដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្រ្គោះអាយុជីវិត ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិឃាតដ៏សាហាវយង់ឃ្នង                                                        ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ៖ ឆ្នាំ២០២៣ នេះក៏ជាឆ្នាំនៃការបិទបញ្ជប់ទាំងស្រុងនៃដំណេីរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក៏ដូចជាការចូលរួមរបស់សហគមន៏អន្តរជាតិ តាមរយៈអង្គសហប្រជាជាតិ ក្នុងការផ្តល់នូវឧត្តមប្រយោជន៏ នៃយុត្តិធម៌ ដែលធានាដល់ការថែតក្សា សុខសន្តិភាព សាមគ្គីឯកភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះនិងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកេីតឡេីងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះ អាយុជីវិតរបស់ប្រជាជនខ្មែរ ពីហានិភ័យនៃគ្រាប់មីនដែលនៅតែជាឃាដករលាក់មុខនៅឡេីយតាមរយៈការខិតខំសម្រេចឱ្យបាននៅគោលដៅរបស់កម្ពុជាគ្មានមីននាឆ្នាំ ២០២៥ ៕ ដោយ ស៊ាន ចន្ទ័ ព័ត៌មាន CPP New …!!!

អត្ថបទដែលជាប់ទាក់ទង