រដ្ឋបាលខេត្តក្រចេះបេីកកិច្ចប្រជុំស្តីពីវិធានការបង្រ្កាបបទល្មេីសធនធានធម្មជាតិ ឆ្នាំ២០២៣
រដ្ឋបាលខេត្តក្រចេះបេីកកិច្ចប្រជុំស្តីពីការបង្រ្កាបបទល្មេីសធនធានធម្មជាតិ ..!! ខេត្តក្រចេះ ៖ នារសៀលថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៣ នេះលោក គង់ គឹមនី អភិបាល នៃគណៈអភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីពង្រឹង និងបង្រ្កាបបទល្មេីសធនធានធម្មជាតិ ដែលកំពុងតែកេីតមាន នាពេលបច្ចុប្បន្ន ។ ពិធីនេះ ដោយមានការចូលរួម ពីសំណាក់ លោក អភិបាលក្រុង ស្រុកទាំង៦ និង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រី នាយរង រដ្ឋបាលសាលាខេត្ត និងមេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទ ។ ក្នុងឱកាសនោះដែរ ៖ លោក គង់ គឹម នី អភិបាលនៃគណៈអភិបាលរងខេត្តបាន អាននូវសេចក្តីណែនាំ ស្តីពីការបង្រ្កាបបទល្មេីសធនធានធម្មជាតិ ដែលបានដាក់ចេញនូវធានការបង្រ្កាប ដូចភ្លៀងរលឹម របស់សម្តេច តេជោ សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់ថ្នាក់ក្រោមជាតិ អនុវត្តវិធានការនេះ ។ ជាមួយគ្នានេះ លោក គង់ គឹមនី គណៈអភិបាលរងខេត្ត បានមានប្រសាសន៏ បន្ថែមថា៖ គ្រប់អង្គភាព ដែលមានការពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នាអនុវត្តន៏នូវវិធានការបង្រ្កាបធនធាន នេះ ដូចមាន ៖ ជុលផល (ការនេសាទខុសច្បាប់ ) ពិសេសកន្លែងត្រូវហាមឃាត់ ដែលពាក់ព័ន្ធក្នុងតំបន់ត្រីផ្សោត ដែលរស់នៅ , ព្រៃឈេី , ធ្យូង ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមានការឆ្លងកាត់ដឹកចេញទៅក្រៅប្រទេស និងការរុកទន្រ្ទាន ព្រៃកាប់យកដីរដ្ឋ ឬ បំពានដីរបស់ក្រុមហ៊ុន កម្មជាកម្មសិទ្ធរបស់បុគ្គល (ឯកជន ) ។ លោក គង់ គឹមនី បានណែនាំដល់អាជ្ញាធរ មូលដ្ឋានឱ្យចុះធ្វេីបច្ចុប្បន្នភាព គ្រប់ជំនាញពាក់ព័ន្ធ ទាំងខ្នាតតូចនិងខ្នាតធំ ហេីយរកលិខិត និងអាជ្ញាប័នដែលមានការអនុញ្ញាតិ ឱ្យធ្វេីអាជវកម្ម ។ បន្ថែមលេីសពីនេះ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈខេត្តក្រចេះ បានស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តនូវវិធានការបង្រ្កាបបទល្មេីសធនធានធម្មជាតិនេះ ដូចភ្លៀងរលឹម ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ៕ ដោយ ស៊ាន ច័ន្ទដា IMG_6113