លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលទួលព្រះឃ្លាំង
( កំពង់ចាម ): លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលទួលព្រះឃ្លាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងឃុំទួលព្រះឃ្លាំង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលថ្មីនេះ មានទទឹង ១១ ម៉ែត្រ បណ្ដោយ ៧ ម៉ែត្រ ត្រូវបានសាងសង់ឡើងតាមលក្ខណៈបដ្ឋានបច្ចេកទេសស្តង់ដារក្បួនខ្នាតត្រឹមត្រូវ ស្របតាមគំរូប្លង់របស់ក្រសួងមហាផ្ទៃដែលបានកំណត់ ដោយចំណាយថវិការសាងសង់ អស់ប្រមាណជាជិត ២០.០០០ $ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានមានអនុសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលយើង ឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រះឃ្លាំងទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួន ឱ្យបានល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងភារកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ ឲ្យបានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង ។
លោកឧត្តមសេនីយ៍ស្នងការខេត្ត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់លោកតាជី លោកយាយជីចំនួន ១៥ នាក់ នូវក្រម៉ា និងថវិការមួយចំនួនផងដែរ ៕