អភិបសលខេត្តក្រចេះអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ១២.២០២២ និងលេីកទិសដៅអនុវត្តខែបន្ត ២០២៣
រដ្ឋបាលខេត្តក្រចេះបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ធ្នូ ឆ្នាំ២០២៣និងទិសដៅ ការងារសម្រាប់ខែបន្ត …!! ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ ពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនិងថ្ងៃទី១៨ខែ មករា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារ ប្រចាំខែ ធ្នូ ឆ្នាំ ២០២២ និងលេីក ទិសដៅអនុវត្តខែបន្តឆ្នាំ២០២៣ ការប្រជុំប្រព្រឹត្តទៅ នៅសាលប្រជុំធំមេគង្គខេត្ត ។ ក្នុងកិច្ចប្រជុំនោះផងដែរ ដេាយ មានការចូលរួមពីសំណាក់ ឯកឧត្តមលោក ជំទាវជា អភិបាលរងខេត្តលេាក លេាកស្រីជាអភិបាល នៃគណៈអភិបាលស្រុក ក្រុងទាំង៦ , លេាក មេបញ្ជាការ មេបញ្ជាការរង នៃកម្លាំងទាំងបីប្រភេទ ក្នុងខេត្ត និង លោក លោក ស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ជារូបទៀត។ កិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្តបានលេីកយករបៀបវរៈចំនួន ០៤ ដាក់ក្នុងអង្គប្រជុំដេីម្បីពិភក្សានិងដោះស្រាយ រួមមាន ៖ ទី១ – ពិនិត្យសេចក្តីព្រាងរបាយការណ៏ : ទី២- ពិនិត្យលេីការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម : ទី៣- ការងារសេដ្ឋកិច្ច សង្គម ទី ៤- ចុះផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ក្នុងអង្គប្រជុំនេះផងដែរ ៖ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត មានប្រសាសន៏ផ្តោតលេី មន្ទីរកសិកម្ម ដែលជាមន្ទីរត្រូវប្រឈម និងការ ការពារឱ្យបានហ្មត់ចត់បំផុត នូវធនធានធម្មជាតិ ពិសេសការពារ និងអភិរក្ស ត្រីផ្សោតទឹកសាប នៅខេត្តក្រចេះយេីង ឱ្យបានគង់វង់ ព្រោះជាសត្វកម្រ ជិតផុតពូជ និងស្របតាមអនុសាសន៏ណែនាំរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។ (ស្តីពីការ ការពារ និងអភិរក្សត្រីផ្សោតទឺកសាបនៅទន្លេមេគង្គយេីងឱ្យគង់វង់ និងគ្មានការរំខានដល់ការរស់នៅរបស់វាឡេីយ)។ ឯកឧត្តម បន្តថា ៖ នៅគ្រប់មន្ទីរស្ថាប័នទាំងអស់ក្នុងខេត្តត្រូវបន្តចូលរួមសហការគ្នាឲ្យបានល្អដេីម្បីអនុវត្តនូវគោលនយោបាយណ៏ជាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនិងរួមគ្នាការពារនិងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលរស់ក្រោមដំបូលសន្តិភាពតែមួយ. ។ លេីសពីនេះ ឯកឧត្តម អភិបាលខេត្តផ្តល់អនុសាសន៏ ដល់មន្ទីរជំនាញ បន្តតាមដាន ហេីយអប់រំនៅតាមមូលដ្ឋាននិង សហគមន៏ ទៅទទួលចាក់វ៉ាក់សាំងបន្តឱ្យបានគ្រប់ដូស (ដោយឥតគិតថ្លៃ ) ដេីម្បីការពារ និងទប់ស្កាត់នូវមេររេាគ រាតត្បាត កូវីដ១៩ កុំវាត្រឡប់មកសាជាថ្មីក្នុងសហគមន៏យេីង ។ ឯកឧត្តម អភិបាលខេត្ត ស្នេីអាជ្ញា មានសមត្ថកិច្ច ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន គោលការណ៏ ការពារ នៅគ្រប់គោលដៅ ជូន បងប្អូន ប្រជាពលរដ្ឋ យេីង ក្នុងឱកាស ចូលឆ្នាំប្រពៃណីចិន និងប្រពៃណី វៀតណាម ខាងមុខនេះ ឱ្យបានល្អបំផុត ។ ឯក ឧត្តម អភិបាលខេត្តបានបន្តទៀតថា ៖ នៅគ្រប់ដែនសមត្ថិកច្ចទាំងអស់ក្នុងខេត្តក្រចេះ ត្រូវអនុវត្តនិងបង្ក្រាបឲ្យខានតែបាននូវបទល្មេីស ទាំងឡាយដូចជា ចេារលួច ចេារឆក់ ចេារប្លន់ រំលេាភសម្លាប់ និងការលួចការទន្រ្ទានព្រៃយកដីរដ្ឋមកធ្វេីកម្មសិទ្ធនិងការជួញដូរគ្រឿងញៀន ។ល។ ហេីយបន្តអប់រំដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យគាត់បានយល់ និងចូលរួមគេារពច្បាប់ចរាចរណ៏ជេីងគេាកឲ្យមានប្រសិទ្ធិភាពខ្ពស់ ដេីម្បីអាយុជីវិតខ្លួនយេីងផង និងអាយុជីវិតអ្នកដទៃផង ។ ហេីយបន្តចូលរួមនូវវេទិការសាធារណៈ របស់ក្រុមការងារ រាជរដ្ឋាភិបាលក្នុងការពង្រឹងនូវគេាលនយេាបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងក្តាប់បានការគាំទ្រ កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំកាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ៕
ដេាយ ស៊ាន ចន្ទ័ដា