អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកពញាក្រែក ជួបសំណេះសំណាល ប្រគល់សម្ភារៈ និងថវិកាដល់យុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំវាលម្លូរ ស្រុកពញាក្រែក

( ត្បូងឃ្មុំ ) : ឯកឧត្តម គឹម សន្តិភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ទទួលបន្ទុកការងារយុវជន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់សម្ភារៈ ថវិកាជូនដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ពិធីនោះដែរធ្វើឡងនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងក្រុមយុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំ សរុបជាង ៤០០ នាក់ ។
ឯកឧត្តម គឹម សន្តិភាព បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំវាលម្លូរ និងក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជន ឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ ។
ឯកឧត្តមបន្តថា សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្រួលដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា នៅឆ្នាំ ២០២៣ ខាងមុខ គឺបន្ត យកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តៗទៅមុខទៀត ។
ឯកឧត្តមបានលើកទឹកចិត្ត ឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងឃុំវាលម្លូរ ត្រូវពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ។
ឯកឧត្តមបាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី យកមកប្រគល់ជូនឃុំវាលម្លូរ នាឱកាសនោះ រួមមាន អង្គរ អាវបក្ស និងមួក (៥០០) ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ី កំព្យូទ័រ ១ គ្រឿង ក្រដាសA4 ៥ ដុំ គណកម្មការបក្សឃុំរៀបចំកម្មវិធី ៥០ ម៉ឹនរៀល សម្រាប់ក្រុមការងារយុវជនបក្សធ្វើសកម្មភាព ១ លានរៀល  និងថវិការចំនួន ២ លានរៀល សម្រាប់គ្រួសារក្រីក្រ ៤០ គ្រួសារ។
ដោយឡែកឯកឧត្តម គឹម សន្តិភាព និង ឯកឧត្តម ប៉ា ម៉េងហុក បានប្រគល់ចវិការសរុប ១១.៦៦០.០០០ រៀល ជូនគណៈកម្មាការបក្សឃុំ ស្មៀន គណៈកម្មារការបក្សភូមិ គណៈកម្មាការបក្សសាលាបឋមសិក្សា គណៈកម្មាការបក្សប៉ុស្តិ៍ បណ្ឌុលសុខភាព ក្រុមយុវជនឃុំ សាខាបក្សភូមិ សកម្មជនភូមិ និងប្រធានក្រុមបក្សផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង