ភ្ញៀវទេសចរណ៏មកកំសាន្តនៅទឹកដីខេត្តក្រចេះក្នុងឱកាសចូលឆ្នាំប្រពៃណីចិន និងវៀត ណាម..!!

ភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តក្រចេះជិត២ ម៉ឺននាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន​ និងវៀតណាម​…!!

        

 ខេត្តក្រចេះ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-ជនជាតិវៀតណាម​​ ខេត្តក្រចេះ​ ទទួលបានភ្ញៀវទេសចរជាតិ-អន្តជាតិ ចូលមកលេងកម្សាន្ដ​ មានចំនួនប្រមាណជិត២ម៉ឺននាក់​ ។  នេះបើយោងតាមរបាយការណ៍​របស់លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៣នេះថា ៖ ចំនួនភ្ញៀវទេសចរណ៍ ដែលបានចូលមកលេងកម្សាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តក្រចេះ​ គិតចាប់ពីថ្ងៃទី២២​ ដល់ថ្ងៃ២៤ ខែមករា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍សរុបចំនួន​ ១២,៥៥១នាក់​ ក្នុងមានភ្ញៀវទេសចរណ៍ជាតិចំនួន ១២.២២០នាក់ និងបរទេស ចំនួន​ ៣៣១នាក់។

បេីតាមការបញ្ជាក់ របស់ លោក ចាន់ សុគុណធី ប្រធានមន្ទីរទេសចរណ៏ខេត្តបានឲ្យដឹងទៀតថា ៖ រមណីយដ្ឋានដែលភ្ញៀវបាន ទៅទស្សនា កម្សាន្តរួមមាន ៖ -រមណីយដ្ឋានអន្លង់ផ្សោតកាំពី         

 -រម្មណីយដ្ឋានទឹកជួរ កាំពី​                           

-រមណីយដ្ឋានសហគមន៍អេកូរទេសចរណ៍សង្កាត់កោះទ្រង់​ -រម្មមណីយដ្ឋានភ្នំសំបុក​ -រម្មណីយដ្ឋានឆ្នេរសុព័រគិរី​ -សហគមន៍អេកូទេសចរណ៍កោះ(៣០ ) សហគមន៍អេកូទេសចណ៍កោះព្រហ្មចារី​ -រម្មណីយដ្ឋានភ្នំសុពណ៌កាឡី -ព្រះវិហារធំសសរ 100 និង វិមាន ឈ្នះ ឈ្នះ 2 ធ្នូ ស្រុកស្នួល ។      ទន្ទឹមនិងនោះ ចំពោះការគ្រប់គ្រងនិងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជាការពង្រឹងគុណភាពសេវាកម្ម សណ្តាប់ធ្នាប់ បរិស្ថានអនាម័យ នៅមុនពេលមានកម្មវិធីបុណ្យទានចូលមកដល់​ មន្ទីរទេសចរណ៍​ បានសហការជាមួយរដ្ឋបាលខេត្ត បានចុះចែកសេចក្ដីណែនាំការពង្រឹងគុណភាព សេវាកម្ម, អនាម័យ និងការដាក់តម្លៃសេវាជូនភ្ញៀវ ក៏ដូចជាចុះត្រួតពិនិត្យណែនាំ និងជំរុញឲ្យភ្ញៀវទេសចណ៍ និងម្ចាស់មូលដ្ឋានអាជីវកម្ម ឲ្យចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍​ទាំង០៨​ ចំណុច ដែលក្រសួងទេសចរណ៏បានដាក់ចេញ។            

ជាមួយគ្នានេះ មន្រី្តជំនាញនៃមន្ទីរទេសចរណ៍​ខេត្ត​ បានណែនាំដល់ម្ចាស់អាជីវកម្ម​ (ស្តង់នីមួយៗ )និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរក្នុងតំបន់រម្មណីយដ្ឋានត្រូ​វ​ ពង្រឹងការធ្វើបដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវ​ ត្រូវការរៀបចំ និងធ្វើអនាម័យខ្លួន ប្រាណអោយបានស្អាតបាត ត្រឹមត្រូវ ហេីយធ្វើអនាម័យលើការ វេចខ្ចប់ទុកដាក់ ការចំអិនម្ហូប និងសុវត្ថិភាពចំណីអាហារនៅតាមផ្ទះបាយ​ ត្រូវពង្រឹងការយកចិត្តទុកដាក់ ការពារអនាម័យបរិស្ថាន និងការទុកដាក់ កាកសំណល់ សំរាមអោយបានត្រឹមត្រូវ និងបាន ស្អាតជាប្រចាំ ។ ត្រូវមានបញ្ជីរាយមុខម្ហូប និងវិក័យបត្រគិតប្រាក់ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់

រាល់ពេលទូទាត់ប្រាក់  ត្រូវកំណត់តំបន់លេងទឹកឱ្យបានច្បាស់លាស់ ដោយប្រើសញ្ញាសំគាល់​ ត្រូវអនុវត្តវិធានសុវត្ថិភាពភ្ញៀវអោយបានខ្ជប់ខ្ជួន(ស្លាកសញ្ញា និងណែនាំ អាវពោង​ ហេីយត្រូវរាយការណ៍នូវរាល់ហេតុការណ៍អសន្ដិសុខផ្សេងៗ ដល់អាជ្ញាធរមានសមត្ថកិច្ច​ ។                     បន្ថែមពីលេីនេះ  មន្ទីរទេសចរណ៍ខេត្ត​ បានធ្វេីការចាត់តាំង មន្រ្ដីអោយប្រចាំការតាមរម្មណីយ៍ដ្ឋាននិមួយៗសម្រាប់មេីលការខុសត្រូវ ផងដែរ     ដោយ ស៊ាន ច័ន្ទដា  CPP New

អត្ថបទដែលជាប់ទាក់ទង