អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន ២ កន្លែង​ ត្រូវ​បានចាប់ផ្ដេីមសាងសង់ថ្មី ក្នុង​រយៈពេល​ត្រឹមតែបី​សប្ដាហ៍​ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ​ របស់ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​

( កំពង់ចាម ) : លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម និងលោក​ ខេង​ ម៉េងឈុន​ អភិបាល​ នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំកងកម្លាំងចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់​អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សូរសែន្យ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ដែលមានទំហំ​ ទទឹង​ ១១ ម៉ែត្រ​ និងជម្រៅ​ ៩ ម៉ែត្រ​ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជិត​ 20.000$   (ពីរម៉ឺន​ដុលា្លរ​អាមេរិក​)​ ដោយទទួល​បានការឧបត្ថម្ភពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ ។
ពិធីនេះធ្វើឡើងនាព្រឹក​ថ្ងៃ​ទី ២៤​ ខែមករា​ ឆ្នាំ​ ២០២៣ ស្ថិតនៅក្នុងសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាននាំអំណោយដ៏ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ​ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍ នូវថវិកាចំនួន​ 1.000$ ជូនបច្ច័យតាជី​ យាយជីចំនួន ៣០ នាក់​ ក្នុង​ម្នាក់ៗ​ ​បច្ច័យ ១ មុឺន​រៀល​ សារុង ១​ ផងដែរ​ ។
ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ស្នងការ​​ និងសហការី​ បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ដេីម្បី​ត្រៀមលក្ខណៈ​ចលនា​សាងសង់អាគារថ្មី​ជាបន្តទៀត​ ។
សូមបញ្ជាក់ផងដែរថា​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចូលឥមកកាន់ក្នុងមុខតំណែងជាស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីដេីមខែមករា​ នាពេលថ្មីៗ​កន្លងមកនេះ​ ។ ហើយបេីគិតមកដល់ពេលបច្ចុប្បន្ននេះ​ រយៈពេល​ត្រឹមតែ​ បី​សប្ដាហ៍​ គឺមិនដល់មួយខែផង​ អាគារប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន​ ២ កន្លែង​បាននឹងកំពុងចាប់ផ្ដើម​សាងសង់ថ្មី​ ក្នុងនោះមានប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទួលព្រះឃ្លាំង​ នៃស្រុក​ស្ទឹងត្រង់​ និងពេលនេះប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សូរសែន្យ​ នៃអស្រុក​ព្រៃឈរ​​ ខេត្តកំពង់ចាម ដែលកំពង់តែចាប់ផ្ដើមផងដែរ ។
លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងនេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង