រដ្ឋមន្ដ្រី នៃក្រសួងកសិកម្ម ចុះត្រួតពិនិត្យនិងពង្រឹងការអភិរក្យសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ..!!                      ខេត្ដក្រចេះ ៖ ដើម្បីពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ

ខេត្តក្រចេះ  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បាន អញ្ជេីញដឹកនាំក្រុមការងារ ដោយជិះទូកស្មាច់ម៉ាស៉ីនចុះត្រួតពិនិត្យ ផ្ទាល់នៅអន្លង់សត្វផ្សោតកាំពី ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្ដក្រចេះ ដេីម្បីពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ។ យោងតាមប្រសាសន៏នែនាំរបស់ សម្តេច តេជោ សែន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសសម្ពោធការរដ្ឋានសាងសង់ ស្ពានឆ្លងទន្លេមេគង្គ «ក្រចេះ-កំពង់ធំ»។   យេីងត្រូវរួមគ្នាថែរក្សា ការពារ អភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះនិង ខេត្តស្ទឹងត្រែងឱបានគង់វង់  ហេីយគ្មានការរំខានណាមួយដល់វាឡេីយ  ។ ពិធីនេះ ដោយមានការចូលរួមពីសំណាក់ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីក្រុមការងារមកពីខេត្តស្ទឹងត្រែង និងកងកម្លាំងមានសមត្ថកិច្ចជាច្រេីនរូប 

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ៖ នៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី ខេត្ដក្រចេះនេះ គឺមិនអនុញ្ញាតិឱ្យមានការនេសាទគ្រប់ប្រភេទ ជាដាច់ខាត ទោះបីជាលក្ខណៈគ្រួសារក៏ដោយ។ 

ជាមួយគ្នានេះ ឯកឧត្តម  រដ្ឋមន្រ្តី  ៖ ក៏បានឧបត្ថម្ភម៉ាស៉ីនទូក និងស្លាបចាក់ចំនួន៣គ្រឿង ព្រមទាំងសាមែលមានលក្ខណៈទំនេីប ចំនួន១០គ្រឿង និងហ្វាធំៗ ចំនួន១០គ្រឿង និងសម្ភារមួយចំនួនទៀត ជូនដល់ប៉ុស្ដិ៍ឆ្មាំទន្លេ អភិរក្សសត្វផ្សោតកាំពី ដែលត្រូវការពារនៅក្នុងតំបន់នេះ  ដេីម្បីឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចុះបង្ក្រាបបទល្មេីសនានា។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ត មានផ្ទៃដីសរុបចំនួន១១,០៩៤គីឡូម៉ែត្រក្រឡា ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គីឡូម៉ែត្រ នៅតាមដងទន្លេសំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រលិចទឹកថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់។

ក្នុងនោះ មានជម្រកសត្វផ្សោតចំនួន០៥កន្លែង (១-អន្លង់កាំពី-ជ្រោយបន្ទាយ ២-អន្លង់កន្ទុយកោះរងាវ ៣-អន្លង់កោះផ្តៅ ៤-អន្លង់សំប៉ាន-ខ្សាច់ម្កាក់ និង៥-អន្លង់កោះដំបង) ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចំរុះ។

    • តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ក្នុងក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់                                    លោក ម៉ុក ពន្លក បានបញ្ជាក់បន្ថែមថា ៖ បច្ចុប្បន្នឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្តក្រចេះដោយមានការគាំទ្រពីអង្គការដៃគូ « WWF»និងរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ តាមរយៈនាយកដ្ឋានអភិរក្សជលផល និងរដ្ឋបាលខេត្តក្រចេះ ជាច្រេីនផងដែរដល់ប៉ុស្តិ៍ឆ្មាំទន្លេក្នុងការអភិរក្ស និងការការពារ  ៕ ដោយ ស៊ាន  ច័ន្ទដា
អត្ថបទដែលជាប់ទាក់ទង