ឯកឧត្ដម អ៊ុន ចាន់ដា ផ្លូវក្រាលកៅស៊ូ២ជាន់ និងចាក់បេតុង ១ខ្សែ ប្រវែង ១៤,៦០៣ ម៉ែត្រគឺជាផ្លូវយុទ្ធសាស្រ្ត ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយ របស់ប្រជាពលរដ្ឋ

កំពង់ចាម ព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធី បើកការរដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ និងចាក់បេតុង ១ខ្សែ ប្រវែង ១៤,៦០៣ ម៉ែត្រ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម។ក្នុងពិធីនេះ ក៏មានការគោរពអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលស្រុក នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ទេីប មាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ដូច សព្វថ្ងៃ នេះ ដូច្នេះ សូម ឲ្យ ពុកម៉ែ បងប្អូន មានការជឿ ទុកចិត្ត គ្នា ទៅវិញ ទៅ មក ជាមួយ អជ្ញាធរ មូលដ្ឋាន ដេីម្បីបន្ត រួម គ្នា ធ្វើ ការ អភិវឌ្ឍន៍ រីកចម្រើន តទៅ មុខទៀត ពោលគឺ មាន ផ្លូវ មាន ក្តីសង្ឃឹម ទីណា មាន ការ អភិវឌ្ឍន៍ ទៅ ដល់ ទីនោះ តែងតែ មានការ រីកចម្រើន ដោយ ជីវភាព ប្រជាពលរដ្ឋ កាន់តែ ប្រសើរ ឡើង ព្រោះ ផ្លូវគឺជាសរសៃឈាម នៃសេដ្ឋកិច្ច ។

ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តទៀតថា ការអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ក្រាលកៅស៊ូ ពីរជាន់ (DBST) និងបេតុងចំនួន ពីរ ខ្សែ មានប្រវែងសរុប ១៤,៦០៣ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកស្ទឹងត្រង់ និងស្រុកចំការលើ នៅថ្ងៃនេះ គឺតភ្ជាប់ឃុំ ចំនួន បី មានឃុំសូភាស និងឃុំមេសរជ្រៃ របស់ស្រុកស្ទឹងត្រង់ និងឃុំតាអុង របស់ស្រុកចំការ លើគឺជាផ្លូវយុទ្ធសាស្រ្ត ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយ របស់ប្រជាពលរដ្ឋ។

ជាមួយ គ្នា នោះ ឯកឧត្ដមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ សូម ឲ្យ មាន ការ យោគយល់ អធ្យាស្រ័យ ផង ប្រសិន ជា មាន ការ ប៉ះពាល់ ដោយ ប្រការ ណាមួយ និង សូមឲ្យ ចូលរួម សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ដេីម្បី សាងសង់ គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ខាងលើនេះ ឲ្យ បាន ជោគជ័យ ប្រយោជន៍ ដល់ ការ ដឹក ជញ្ជូន កសិផល ទៅ កាន់ ទីផ្សារ ក៏ដូចជា ការ រួម គ្នា កាត់ បន្ថយ ភាព ក្រីក្រ តាមរយៈ ការ ធ្វើ ដំណើរ បាន ឆាប់រហ័ស និង ងាយស្រួល ផងដែរ ។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បាន ឲ្យដឹងថា ផ្លូវមួយខ្សែនេះ គឺចាប់ពីទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានប្រវែង ៩,៨៨២ គ.ម ទទឹងក្រាលកៅស៊ូពីរជាន់ ៥ម ។ ចំណែកផ្លូវមួយខ្សែទៀត មានប្រវែង ៤,៧២១ គ.ម ដោយមានពីរកំណាត់ កំណាត់ទីមួយ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានសរុបប្រវែង៣,៦៨១ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០ គ.ម ទទឹង ៥ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម ទទឹង ៤ម ។ ដោយឡែក កំណាត់ទីពីរ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីបង្គោលឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសរុប ១,០៤០ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ០,៤៣៥គ.ម ទទឹង ៥ម និងក្រាលបេតុងប្រវែង ០,៦០៥ គ.ម ទទឹង ៤ម ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង