សម្ដេចតេជោ ហ៊ុន សែន អំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមបណ្ដុះបណ្ដាល ធនធានមនុស្ស ជាពិសេសក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺកូវីដ-១៩
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួម យ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩។
បើតាមឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូគ្រឹះស្ថានឧត្ដមសិក្សា ដឹកនាំដោយឯកឧត្ដម ហេង វ៉ាន់ដា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមប្រព័ន្ធអនឡាញ នៅក្នុងកំឡុងពេលកូវីដ១៩។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ក៏បានជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះគឺជាការចូលរួមទាំងអស់គ្នា សម្រាប់ការរីកលូតលាស់របស់កម្ពុជាតទៅមុខទៀត៕ ប្រភពៈ ក្រសួងព័ត៌មា